បុរស​ម្នាក់​ខ្យល់​-​គ ដួល​បណ្តាល​ឲ្យ​ស្លាប់ បង្ក​ឲ្យ​មានការ​ភ្ងា​ក់​ផ្អើល​

Sanofi

​បុរស​ម្នាក់​ខ្យល់​-​គ ដួល​បណ្តាល​ឲ្យ​ស្លាប់ បង្ករ​ឲ្យ​មានការ​ភ្ងា​ក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ នៅ​ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ នៅ​ចំណុច​របង​មន្ទីរពេទ្យ​ជ័យជំនះ ភូមិ​ក្រពើ​ហារ សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​សម​កិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ។​ក្រោយពី​ទទួលបាន​ព័ត៌មាន កម្លាំង​ជំនាញ​ក្រុង បាន​ចុះទៅពិនិត្យ​នៅ​កន្លែងកើតហេតុ និង​ឃើញ​សាកសព​មិនមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​ឡើយ​។​

​តាម​ការបំភ្លឺ​ពីសា​ក្សី​នៅ​ជុំវិញ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រហែលជា ៥​ទៀបភ្លឺ ពួកគេបានឃើញ​ជនរងគ្រោះ នៅ​ចំណុចកើតហេតុ​ក្នុងស្ថានភាព​ស្រវឹង ហើយ​ដើរ​សុំ​លុយ​គេ បណ្តើរ​និង​ផឹកទឹក​បណ្តើរ​។ ក្រោយមក​ពួកគេ​មិន​ចាប់អារម្មណ៍​នោះទេ ដោយ​គិតថា​ជា​ជនអនាថា លុះដល់​ម៉ោង​ប្រហែល​ជាង ១០ ក៏​ឃើញ​ជនរងគ្រោះ​ដួល​ផ្កាប់មុខ​ទៅនឹង​ដី ក្រោយមក​ទើប​ដឹងថា បុរស​នោះ បាន​ស្លាប់​បាត់ទៅហើយ រួច​ក៏​នាំគ្នា​មកប្ដឹង​សមត្ថកិច្ច​។​

បើតាម​ការសន្និដ្ឋានរ​បស់​សម​កិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ស្លាប់ ដោយសារ​ខ្យល់​-​គ ហើយ​បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ប្រគល់​សាកសព ទៅ​ឲ្យ​អាជ្ញាធរ​សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ដើម្បី​ចាត់ចែង​សួររក​សាច់ញ្ញាតិ និង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ សុទ្ធ គឹម​សឿន​




Related