រឿង«វិស្សមកាល​មរណៈ» តម្រូវ​ឲ្យ​តួ​ស​ម្ដែង​ទាំង​អស់​ចេះ ក្បាច់​គុណ និង​ថត​​នៅ​​លើក​​ប៉ាល់ តម្លៃ​ជាង​២០ម៉ឺន​ដុល្លារ

ភ្នំពេញ៖ ផលិតកម្ម «ចក្រវាឡពេជ្រ ភាពយន្ត» បានរៀបចំពិធីក្រុងពាលី ចេញថតរឿងថ្មីរបស់ខ្លួនមួយទៀតហើយ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ស្ថិតនៅឯទីស្នាក់ការ របស់ផលិតកម្មផ្ទាល់ ដែលមានទីតាំង ក្នុងបុរីវិមានភ្នំពេញ ផ្ទះលេខ១០០K ផ្លូវ២០៩ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ដោយរឿងថ្មីនេះ មានចំណងជើងថា«វិស្សមកាលមរណៈ» ក្នុងនោះប្លង់ថតជាច្រើនក្នុងរឿង គឺស្ថិតនៅលើកប៉ាល់ដ៏ធំមួយ មានតម្លៃប្រមាណជាង២០ ម៉ឺនដុល្លារ និងមានបញ្ចូលឈុតឆាកវាយតប់គ្នា លាយឡំនឹងក្បាច់គុណយុទ្ធខមផងដែរ។

ការផលិតរឿង«វិស្សមកាលមរណៈ» ត្រូវបានចាងហ្វាងផលិតកម្ម និងអ្នកដឹកនាំសម្ដែង តម្រូវឲ្យតួសម្ដែង ទាំងអស់ ពោលទាំងប្រុសទាំងស្រី ត្រូវតែចេះក្បាច់គុណ ដោយក្នុងម្នាក់ៗ បានចំណាយពេលហ្វឹកហាត់ ជាង១សប្ដាហ៍ឯណោះ ដើម្បីចេះក្បាច់ការពារខ្លួន ក្បាច់វាយបកលើសត្រូវ និងក្បាច់បោកចំបាប់ មួយចំនួនទៀត។

ថ្លែងនៅក្នុងពិធីក្រុងពាលីថតរឿង «វិស្សមកាលមរណៈ» អ្នកស្រី ថុង ស៊ីវទៀង ចាងហ្វាងផលិតកម្ម ចក្រវាឡពេជ្រភាពយន្ត បានឲ្យដឹងថា«រឿងនេះ មានដាក់បញ្ចូលនូវឈុតឆាក វាយតប់គ្នាច្រើន ដោយលោកស្រីបានជួលគ្រូក្បាច់គុណ ឲ្យមកបង្ហាត់បង្រៀន តួសម្ដែងទាំងអស់ មុននឹងចេញថត។ ចំពោះមូលហេតុ ដែលអ្នកស្រីចង់ឲ្យមានឈុតវាយតប់ច្រើនក្នុងរឿង គឺចង់ឲ្យរឿងនេះប្លែកពីគេ និងដូចទៅនឹងភាពយន្តបរទេស ព្រោះខ្មែរយើងក៏មានក្បាច់គុណ បន្សល់ទុកមកតាំងពីបុរាណ ធ្លាប់មានភាពល្បីល្បាញ មិនអន់នោះដែរ..»។

ចាងហ្វាងរូបនេះបន្តថា« ម្យ៉ាងទៀត ប្លង់ថតទាំងអស់ គឺភាគច្រើននៅលើកប៉ាល់ចាស់មួយ ដែលជាកម្មសិទ្ធិផ្ទាល់របស់លោកស្រី និងបានត្រៀមរួចជាស្រេច ហើយពេលតួសម្ដែងទៅថតនៅលើកប៉ាលនោះ ត្រូវថតឲ្យចប់ បាននាំគ្នាត្រឡប់មកវិញ និយាយឲ្យចំ គឺត្រូវនៅលើទឹកប្រមាណជិត១ខែ ទើបអាចថតចប់ ..»។

យ៉ាងណាមិញរឿង«វិស្សមកាលមរណៈ» ត្រូវបានលោកស្រី ថុង ស៊ីវទៀង បង្ហើបថា គ្រោងចាយទុនផលិតប្រមាណជិត៤ម៉ឺនដុល្លារ ព្រោះត្រូវចំណាយច្រើន ទាំងបច្ចេកទេស ក្រុមការងារ និងតម្លៃខ្លួនរបស់តួសម្ដែងនីមួយៗ ហើយលោកស្រី នឹងសម្រិតសម្រាំងឲ្យ មានគុណភាពល្អ អាចប្រកួតប្រជែងទីផ្សារភាពយន្តក្នុងស្រុក និងភាពយន្តបរទេស ព្រោះតារាសម្ដែងក្នុងរឿងនេះ សុទ្ធសឹងតែជាអ្នកមានសមត្ថភាព និងទេពកោសល្យស្រាប់ ធ្វើឲ្យអ្នកស្រីមានទំនុកចិត្ត១០០% ថា នឹងទទួលបានជោគជ័យ ពេលដាក់បញ្ចាំង តាមរោងភាពយន្តនានា។

សូមបញ្ជាក់ថា រឿង«វិស្សមកាលមរណៈ» ជាស្នាដៃនិពន្ធដោយអ្នកស្រី ថុង ស៊ីវទៀង និងលោក កែវ រតនា ហើយមានការដឹកនាំសម្ដែងដោយលោក ហង្ស សុវណ្ណារ៉ា។ ក្នុងនោះ តារាសម្ដែងរួមមាន លោក ថៃ ប៊ុននៀង កញ្ញា ថន លក្ខិណា កញ្ញា នី មុនីនាថ លោក សាយ សៀរ៉ា លោក ហម ឈរ៉ា កញ្ញា អេន យ៉ាដាវ អ្នកនាង ឆ័យ លីដាឡែន អ្នកនាង ខ្ញុង អ្នកនាង ចាន់ តារាទី ក្រុមក្បាច់គុណយុទ្ធខម និងតារាល្បីៗជាច្រើននាក់ទៀត៕