យក់ ឋិតរដ្ឋា បង្កើន​ជំនួញ​រក​ស៊ី ខណៈ​បទ​ចច្រៀង​ហាក់​នៅ​ទ្រឹង​!

ភ្នំពេញ៖ តារាចម្រៀងស្រី ដ៏ល្បាញល្បាញ អ្នកនាង យក់ ឋិតរដ្ឋា ពេលនេះហាក់ស្រវាការរកស៊ី ពេញទំហឹងតែម្ដង ហាក់ព្រលែងសិល្បៈ ចោលបណ្ដើហើយ ស្របពេលដែលអ្នកនាង ហាក់មានសន្ទុះមួយទ្រឹង មិនទៅមុខ។ ម្យ៉ាងផលិតកម្ម ហាក់មិនសូវ យកចិត្តទុកដាក់លើនាងផង ក៏បណ្ដោយតាមដំណើរតែម្ដងទៅ ។

យក់ ឋិតរដ្ឋា ត្រូវបានគេដឹងថា មានបើកហាងលក់អាហារឈ្មោះ «siam Cambodia» ជាហាងលក់អាហារ ពេល ល្ងាចនិងភេសជ្ជៈគ្រប់ប្រភេទ ដែលបានបើកដំណើរការ ជាច្រើនថ្ងៃមកហើយ ។ យក់ ឋិតរដ្ឋា ហាក់មានជំនាញ រឿងម្ហូបអាហារគួរសម ព្រោះនាង ដើរក្រៅប្រទេសញឹកញាប់ ទើបដឹងថា គួររៀបចំបែបណា ដើម្បីឲ្យមានភាពប្លែកគេ មិនដដែលៗ និងទាក់ទាញ ។

ដោយលក់អាហារមួយមុខ ហាក់មិនបានធ្វើឲ្យតារាចម្រៀងស្រីរូបនេះ ស្កប់ស្កល់ឡើយ នាងក៏បើកហាងលក់ ទំនិញតាម អ៊ិនធើណែតមួយមុខទៀត ជាហាងលក់គ្រឿងអលង្កាផ្សេង និងគ្រឿងសំអាងនាំចូលពីបរទេស រួមទាំង សំលៀកបំពាក់ស្អាតៗ ព្រោះនាងជាតារាស្រាប់ រឿងស្លៀកពាក់ មិនមែនបញ្ហាសម្រាប់នាងទេ ។

ប្រភពពីអ្នកជិតដិត យក់ ឋិតរដ្ឋា បាននិយាយថា រដ្ឋា ពិតជាប្រឹងប្រែងរកស៊ីមែន និងមិនមែនដោយសារនាង គ្មាន បទចម្រៀងច្រៀង ហើយងាកមិនរកស៊ីទេ តែនាងមិនចេះនៅស្ងៀម។ ម្យ៉ាងកាលពីជំនាន់ល្បីខ្លាំង ក៏មានហាងខោអាវ ផ្ទាល់ខ្លួនដែរ ។ បើទោះជាស្វាមីខំរកលុយបានរាប់ម៉ឺន ក៏នាងមិនចេះគេងចាំតែលុយប្ដីដែរ ពោលនាងនៅតែចង់ជួយ គ្នារកស៊ី ដើម្បីមានបានទាំងអស់គ្នា ។

ក្នុងចំណោមតារាចម្រៀង សម្បូរទ្រព្យនៅប្រទេសកម្ពុជា ក្នុងនោះ ក៏មានឈ្មោះ អ្នកនាង យក់ ឋិតរដ្ឋាដែរ ។ ប៉ុន្តែ អ្នកនាងនៅតែប្រឹងប្រែង រកលុយ គួរឲ្យសរសើរ មិនដូចតារាចម្រៀងខ្លះ ចាំតែគេផ្គត់ផ្គង់យកសិល្បៈជាឈ្នាន់ ដើម្បីឆ្ពោះទៅរកភាពមានបាននោះទេ ៕