អាជ្ញាធរ​ខេត្ត​​ចាប់ផ្តើម​បើក​ការ​ដ្ឋាន​ស្ថាបនា​​ផ្លូវ១​ខ្សែ​ប្រវែង​៧.០០០​ម៉ែត្រ​​

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ផ្លូវ​​១​ខ្សែ​ប្រវែង​៧.០០០​ម៉ែត្រ​ ​​​​ត្រូវ​បានអាជ្ញាធរ​ខេត្ត​​​ចាប់ផ្តើម​បើក​ការ​ដ្ឋាន​ស្ថាបនា​នៅ​ថ្ងៃ​ទី​៣ ​វិច្ឆិកា ​២០១៥ នេះ ​​ស្ថិត​​​​​ភូមិ​បឹង​តូច ​និង​ភូមិ​ព្រែក ឃុំ​សឿ​ ស្រុក​មង្គល​បុរី​ ។

លោក ឡុ​ង ពុន អភិបាលស្រុក​មង្គល​បុ​រី​ បាន​ឱ្យ​ដឹង​ថា​ ​ផ្លូវ​១​ខ្សែនេះ​​​​​នៅ​ជាប់​​ព្រំប្រទល់​ស្រុក​ម៉ា​ឡៃ​ និង​​​​ស្រុក​ប​វិល ​ខេត្តបាត់ដំបង ​​ដែល​​រង​ការ​ខូចខាត​ដោយ​​សារ​តែ​ទឹកជំនន់​ហូរ​​បុក​​ផ្តាច់​កាលពី​រដូវវស្សា​​ ​។​

លោក លី សារី អភិបាលរង​ខេត្ត​ ​បាន​ឱ្យ​ដឹង​ថា​ ​ប្រជាពលរដ្ឋ​​ទាំង​២​ភូមិ​​ ​ដែល​​ទទួល​បាន​ផ្លូវ​១​ខ្សែ​​ខាង​លើ​នេះ ​​ដោយ​សារ​តែ​​​អាជ្ញា​ធរ​ខេត្ត ក៏​ដូច​ជា​​រាជ​រដ្ឋាភិ​បាល​​ ​បាន​យក​ចិត្ត​ទុកដាក់​ចំពោះ​​​ប្រជា​ពលរដ្ឋ​​ដែល​ជួប​ការ​លំបាក​​ក្នុង​ការ​​​​ធ្វើ​ដំណើរ​​ ​ពិសេស ​ស្ត្រី​​មាន​ផ្ទៃពោះ​ដែល​​ត្រូវ​ទៅ​ពិនិត្យ​​​សុខ​ភាព​​នៅ​មណ្ឌល​សុខភាព​ឃុំ​សឿ​ ។

លោក​​អភិ​បាល​ខេត្ត​ ក៏​​​មាន​ប្រសាសន៍​​​​​ផ្តាំផ្ញើ​​​​ដល់​​ប្រជាពលរដ្ឋ​​ថា ក្រោយ​ពី​ទទួល​បាន​ផ្លូវ​​១ខ្សែ​ខាង​នេះ​ហើយ​ ត្រូវ​នាំ​គ្នា​​ជួយ​​​ការ​ពារ​ និង​ថែរក្សា​ឱ្យ​បាន​ល្អ​​​យូរ​​អង្វែង​ មិន​ត្រូវ​ជីក ឬ​កាប់​ផ្លូវ​ចង្ហូរ​​​​ទឹក​ដាក់​ស្រែ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ​៕