រថយន្ត​ដឹក​ដី ១​គ្រឿង បើក​លឿន បុក​រោង​កាត់សក់​ប៉ើង​

បន្ទាយមានជ័យ: ​រថយន្ត​ដឹក​ដី ១​គ្រឿង បើកបរ​ល្បឿន​លឿន មិន​ប្រុងប្រយ័ត្ន​នៅ​ចំណុច​ភ្លើងស្តុប បាន​ជ្រុល​បុក​រថយន្ត​កាមរី ៩៣ រួច​បុក​រោង​កាត់សក់ បាក់​ខ្ទេច កាល​វេលា​ម៉ោង ១២ និង ៣០ ថ្ងៃត្រង់ ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំនុច​ភ្លើងស្តុប ផ្លូវបំបែក​ជា​បួន ក្នុងភូមិ​ព្រះ​ពន្លា សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​
            
​សាក្សី​នៅ​កន្លែងកើតហេតុ បាន​និយាយថា ពួកគាត់​មើលឃើញ​ផ្ទាល់​ភ្នែក​នូវ​រថយន្ត​ដឹក​ដី ដែល​តែងតែ​បើកបរ​ក្នុង​ល្បឿន​លឿន មិន​គោរព​ច្បាប់​ចរាចរណ៍ ហើយ​ដល់​កន្លែង​ភ្លើងស្តុប នៅតែ​បើក​លឿន​ដដែល នៅពេលនេះ ស្តុ​ប​ចេញ​ភ្លើង​ក្រហម​ហើយ រថយន្ត​ដឹក​ដី​នោះ បាន​បើក​ទៅមុខ បុក​រថយន្ត​កាមរី​ពណ៌​ស្លែ ៩៣ នៅ​ចំនុច​ពាក់កណ្តាល ហើយ​បុក​បន្ត​រោង​កាត់សក់ ខ្ទេច​។ ប៉ុន្តែ​សំណាង មិន​មនុស្ស គ្រោះថ្នាក់​ទេ​។​

​លោក សួន នី​ប៉ូ នាយរង​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​ជើងគោក ខេត្តបន្ទាយមានជ័យ បាន​ប្រាប់ថា រថយន្ត​បង្កហេតុ​នោះ ម៉ាក​ហ៊ុយ​សូក​ង់ ១០ ដឹក​ដី បាន​ទៅ​បើក​ទៅបុក​រថយន្ត​កាមរី​ពណ៌​ស្លែ​មួយគ្រឿង ពាក់កណ្តាល​ប៉ើង​លើ​ចិញ្ចើមផ្លូវ​រួច​ទៅបុក​រោង​កាត់សក់​ខ្ទេច​។ ចំណែក​អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​ទេ ទាំងសងខាង ប៉ូលិស​ចរាចរណ៍​ស្រាវជ្រាវ មនុស្ស​មិនមែន​ការគ្រោះថ្នាក់​ទេ​។​

​លោក សួន នី​ប៉ូ បាន​បន្តថា រថយន្ត​បង្កហេតុ​ដឹក​ដី និង​រថយន្ត​រងគ្រោះ ក៏ត្រូវ​អូស​យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​៕​

រថយន្ត​ដឹក​ដី ១​គ្រឿង បើក​លឿន បុក​រោង​កាត់សក់​ប៉ើង​

រថយន្ត​ដឹក​ដី ១​គ្រឿង បើក​លឿន បុក​រោង​កាត់សក់​ប៉ើង​

រថយន្ត​ដឹក​ដី ១​គ្រឿង បើក​លឿន បុក​រោង​កាត់សក់​ប៉ើង​