លោក ទាវ វ​ណ្ណុល នឹង​ឡើង​ធ្វើជា​ប្រធាន​គណបក្ស សម រង្ស៊ី ជំនួស​លោក គង់ គាំ​

​លោក ទាវ វ​ណ្ណុល  អនុប្រធាន​គណបក្ស​ស​ម រង្ស៊ី នឹង​ឡើង​ធ្វើជា​ប្រធាន​គណបក្ស សម រង្ស៊ី​និង​ជា​ប្រធាន​គណៈកម្មាការ​ទីមួយ​នៃ​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី នៅ​ដើមឆ្នាំ​២០១៦​ខាងមុខនេះ ជំនួស​លោក គង់ គាំ​។ លោក គង់ គាំ ប្រធាន​គណបក្ស​សម រង្ស៊ី បានប្រកាស​សុំលាលែង​ចេញពី​តំណែង​ប្រធាន​គណបក្ស​សមរង្ស៊ី និង​ជា​សមាជិក​ព្រឹទ្ធសភា​។ 

​លោក ចេ​ប គឹម​អ៊ាង សមាជិក​គណកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សម រង្ស៊ី បាន​បញ្ជាក់ថា ការចាកចេញ​ពី​តួនាទី​ព្រឹទ្ធសភា និង​ពី​ប្រធាន​គណបក្ស សម រង្ស៊ី នេះ គឺ​លោក គង់ គាំ បាន​ជូនដំណឹង​ដល់​គណបក្ស និង​ដល់​ព្រឹទ្ធសភា តាំងពី​ឆ្នាំ​២០១៤​មក​ម្លេះ ដូច្នេះ​វា​មិនមែន​មកពី​មាន​បញ្ហា​ផ្ទៃក្នុង​បក្ស​ដូចជា​ការសន្និដ្ឋាន របស់​ម​ជ្ឍ​ដ្ឋា​ន​មួយចំនួន​នោះឡើយ​។​

​លោក ចេ​ប គឹម​អ៊ាង បាន​បន្ថែមថា គណបក្ស សម រង្ស៊ី បានរៀបចំ​លោក ទាវ វ​ណ្ណុល  អនុប្រធាន​គណបក្ស នឹង​ឡើងជា​ប្រធាន​គណបក្ស សម រង្ស៊ី ជំនួស​លោក គង់ គាំ​។ ចំណែក​តួនាទី​ប្រធាន​គណៈកម្មាការ​ទីមួយ​នៃ​ព្រឹទ្ធសភា គណបក្ស សម រង្ស៊ី ក៏​នឹងដាក់​លោក​ទាវ វ​ណ្ណុល  ជំនួស​តំណែង​លោក គង់ គាំ ដែរ​នៅ​ដើមឆ្នាំ​២០១៦​ខាងមុខ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ សមាជិក​គណកម្មាធិកា​រ​អចិន្ត្រៃយ៍​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« គាត់​(​លោក គង់ គាំ​) បានគ្រោង​១​ឆ្នាំ​ហើយ តាំងពី​ឆ្នាំ​២០១៤ គាត់​បាន​ជូន​ដល់​គណកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស សម រង្ស៊ី គណបក្ស​សង្គ្រោះ​ជាតិ និង​ព្រឹទ្ធសភា ថា​នឹង​ចូល​និវត្ត​នៅ​បំណាច់​ឆ្នាំ​២០១៥​។​ដោយ​ទី​១ បញ្ហា​សុខភាព ទី​២ វ័យ​គាត់​កាន់តែ​ចាស់ និង​ទី​៣ គាត់​ចង់ទុក​ឱកាស ឲ្យ​ក្មេងជំនាន់ក្រោយ ដែលមាន​លទ្ធភាព មាន​សមត្ថភាព និង​ចំណេះដឹង​ថ្មី​ចូលរួម​ដឹកនាំ​ប្រទេស​។ ហើយ​នេះ​គឺជា​ឆ​ន្ទះ​របស់គាត់ »​។ នេះ​ជា​បញ្ជាក់​របស់លោក ចេ​ប គឹម​អ៊ាង មុននឹង​លោក បន្ថែមថា ការសម្រេចចិត្ត​របស់​លោក គង់ គាំ ដែល​លាលែង​ពី​តួនាទី​ប្រធាន​គណបក្ស សម រង្ស៊ី នេះ ក៏​មិនមែន​មកពី​មានការ​អាកអន់ចិត្ត ក្នុងករណី​មាន​អំពើហិង្សា វាយ​លើ​កូនប្រុស​ខ្លួន គឺ​លោក គង់ សភា នោះដែរ​។​

​តើ​លោក គង់ គាំ នឹង​ឈប់​ធ្វើ​នយោបាយ​តែម្ដង​?​លោក ចេ​ប គឹម​អ៊ាង បាន​ឆ្លើយ​ភ្លាម​ថា លោក គង់ គាំ បាន​លាលែង​ពី​ប្រធាន​គណបក្ស សម រង្ស៊ី​និង​ប្រធាន​គណៈកម្មាការ​ទីមួយ​នៃ​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ពិតមែន​។ ប៉ុន្ដែ​លោក គង់ គាំ នៅតែមាន​តួនាទី​ជា​ឧ​ត្ត​ម​ទីប្រឹក្សា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​នៅតែ​ជួយ​ជ្រោមជ្រែង​បញ្ហានយោបាយ​ដដែល​។

​លោក គង់ គាំ ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​បុគ្គល​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​សំចៃមាត់​នោះ បានប្រកាស​លាលែង​តំណែង​ចេញពី​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សមរង្ស៊ី និង​ដកខ្លួន​ពី​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី កាលពី​ថ្ងៃទី ២ វិច្ឆិកា​។ លោក គង់ គាំ ដែលមាន​អាយុ​៧៥​ឆ្នាំ បានបញ្ជាក់​នៅក្នុង​សារលិខិត​ពី​មូលហេតុ​នៃ​ការលាលែង​របស់លោក​ថា គឺ​ដោយសារ​មូលហេតុ​សុខភាព និង​ភាព​ជរា​ព្យាធិ​ជាប្រចាំ​។ លោក​បាន​បន្ត​បញ្ជាក់​កុំ​ឲ្យ​មានការ​យល់ច្រឡំ​ពី​ការចូល​និវត្ត​របស់លោក​ទៅនឹង​បញ្ហានយោបាយ​ផ្ទៃក្នុង​គណបក្សប្រឆាំង​។

​ម្យ៉ាងទៀត ការលាលែង​របស់លោក គង់ គាំ គឺ​ដោ​សារ​លោក​មានគំនិត​ចង់​ចៀស​ឲ្យ​ផុតពី​គំនិត​«​ជំងឺ​តួឯក​»​ដែល​ចេះតែ​គិត​ជានិច្ច​ថា «​មានតែ​ខ្លួន បើ​គ្មាន​ខ្លួន​»​មិនអាច​ដឹកនាំ​ការពារ និង​កសាង​កម្ពុជា​ឲ្យ​មាន​សន្តិភាព ប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ ដូច​សព្វថ្ងៃ និង​តទៅ​មុខ​បានឡើយ​។ លោក គង់ គាំ អំពាវនាវ​ឲ្យ​មេដឹកនាំ​ទាំងអស់​បោះបង់ចោល​គំនិត​«​អត្តា​ធិបតេយ្យ​» និង​ត្រូវ​ឆាប់​ផ្លាស់ប្តូរ​គំនិត​«​មានតែ​អញ​ចោល​»៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​