មានក្រុម Jailbreak iOS 9.1 បានហើយ ថែមទាំងបានរង្វាន់ 1 លានដុល្លារទៀតផង

មានក្រុម Jailbreak iOS 9.1 បានហើយ ថែមទាំងបានរង្វាន់ 1 លានដុល្លារទៀតផង

កាលពីខែកញ្ញា កន្លងទៅក្រុមហ៊ុន ZERODIUM បានធ្វើសេចក្តីប្រកាសមួយមកថា បើសិនជាក្រុម Hacker ណា ដែលអាច​ស្វែងរកកូដ Jailbreak នូវកំណែ iOS ចុងក្រោយបង្អស់បាន នោះក្រុមហ៊ុនខ្លួន នឹងផ្តល់នូវទឹកប្រាក់សុទ្ធ 1 លានដុល្លារ។ ដោយកាលបរិច្ឆេទពេលនោះ គឺត្រូវបញ្ចប់ត្រឹមថ្ងៃទី 31 ខែ តុលា ឆ្នាំ 2015 ម៉ោង 6 ល្ងាច។ ជាក់ស្តែងក្នុងថ្ងៃនេះ ពួកគេក៏បានប្រកាសប្រាប់ក្នុងប្រព័ន្ធផ្សព្វផ្សាយ Twitter ថា កាលបរិច្ឆេទនោះ គឺត្រូវបានផុតកំណត់ហើយ តែដោយឡែកខ្លួនក៏បានទទួលនូវ ក្រុមខ្លាំង ដែលអាចរកកូដ Jailbreak iOS 9.1/9.2 Beta បានដោយជោគជ័យ តែពួកគេពុំបានបង្ហាញឈ្មោះអ្វីនោះឡើយ។ ផ្ទុយទៅវិញ សំរាប់ Tools Jailbreak នោះ ក៏ពុំត្រូវបានបែកធ្លាយទៅលើប្រព័ន្ធអុីនធឺណែតនោះដែរ។ យ៉ាងណាមុិញ ZERODIUM ក៏ត្រូវតែចំណាយជាដាច់ខាត នូវទឹកប្រាក់ 1 លានដុល្លារនោះ តែឱកាសសំរាប់ពួកយើងដែល Free Free នេះ តើត្រូវរង់ចាំដល់ថ្ងៃណា? :(

---------------------------------------
ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus មានក្រុម Jailbreak iOS 9.1 បានហើយ ថែមទាំងបានរង្វាន់ 1 លានដុល្លារទៀតផង
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com មានក្រុម Jailbreak iOS 9.1 បានហើយ ថែមទាំងបានរង្វាន់ 1 លានដុល្លារទៀតផង

ចុះថ្ងៃទី 04 ខែវិច្ឆិកា ឆ្នាំ 2015 ម៉ោង 7:30 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

មានក្រុម Jailbreak iOS 9.1 បានហើយ ថែមទាំងបានរង្វាន់ 1 លានដុល្លារទៀតផង