កម្លាំងនគរបាល ស្រុកកោះធំ បង្ក្រាបករណីជួញដូរ គ្រឿងញៀន ចាប់ខ្លួន៣នាក់ ដកហូតថ្នាំ៦កញ្ចប់

កណ្តាល៖ អធិការនគរបាលស្រុកកោះធំ ខេត្តកណ្តាល លោក ឈឿន ប៊ុនឆន បានឲ្យដឹងថា កម្លាំងរបស់លោក នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានចុះបង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀនមួយ ដោយ ឃាត់ ខ្លួនជនសង្ស័យ៣នាក់ និងដកហូតថ្នាំ៦កញ្ចប់ ព្រមទាំងសំភារៈសំរាប់វេចខ្ចប់ និងឧបករណ៍សំរាប់ជក់ ថ្នាំញៀន មួយចំនួន ទៀតផងដែរ ស្ថិតនៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី នៅផ្ទះរបស់ឈ្មោះ ហ៊ឹម សុវណ្ណារិទ្ធ ។

អធិការនគរបាលរូបនេះបានបញ្ជាក់ថា ជនសង្ស័យទី១-ឈ្មោះ អ៊ែល សាវុធ អាយុ២៦ឆ្នាំ ទី២ ឈ្មោះ សុង ភារ៉ាន់ អាយុ២៣ឆ្នាំ និងទី៣ ឈ្មោះ ហ៊ឹម សុវណ្ណារិទ្ធ អាយុ២២ឆ្នាំ ពួកគេរស់នៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។

លោកអធិការ បានបញ្ជាក់ថា ចំពោះករណីគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួននេះ កម្លាំងរបស់លោក បាន និងកំពុងធ្វើការស្រាវជ្រាវ ជាបន្តបន្ទាប់ ដូចភ្លៀងរលឹម តាមចាប់មុខសញ្ញា ដែលប្រព្រឹត្តបទល្មើសទាំងនេះ ជាគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ សម្រាប់សង្គមជាតិ។

ក្រោយមកសមត្ថកិច្ចបានបញ្ជូនមកកាន់ អធិការដ្ឋាននគរបានស្រុកកោះធំ ដើម្បីធ្វើការស្រាវជ្រាវ ស៊ើបអង្កេត នឹងកសាងឯកសារ តាមនិត្តិវិធី ៕