ស្រ្តី ដែលទទួលបាន ការវះកាត់ដុំពកកធំ ដោយជោគជ័យ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ គោរពថ្លែងអំណរគុណ សម្តេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ អ្នកជំងឺម្នាក់ទៀតហើយ ដែលមានជំងឺដុំពកកធំ រស់នៅភូមិស្រីស្នំ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានទទួលការព្យាបាល វះកាត់ដោយជោគជ័យ រួចផុតពីសេចក្តីស្លាប់ពីសំណាក់ ក្រុមគ្រូពេទ្យជំនាញ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ សហការជាមួយ ក្រុមគ្រូពេទ្យជំនាញ មកពីសហរដ្ឋអាមេរិក តាមរយៈអង្គការ Jeremiah’s hope ដែលសកម្មភាពមនុស្សធម៌នេះ ក្រោមការឧបត្ថម្ភ ប្រកបដោយទឹកចិត្តសប្បុរសធម៌ របស់លោក ហ៊ុន ម៉ាណែត លោកស្រី ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ។

ស្រី្តឈ្មោះ សាត លីម អាយុ៥១ឆ្នាំ មុខរបរជាកសិករ មានកូន៤នាក់នៅបន្ទុក បានកើតជំងឺដុំពកកធំនេះ អស់រយៈពេល២៦ឆ្នាំហើយ។ បងស្រីបានបញ្ជាក់ថា បើគ្មានការវះកាត់ ជួយសង្គ្រោះជីវិតបងស្រី ទាន់ពេលវេលានៅពេលនេះទេ បងស្រីគ្មានសង្ឃឹមថា មានជីវិតរស់នៅដើម្បីចិញ្ចឹម មើលថែរក្សាកូនចៅ បានយូរអង្វែងឡើយ។ ប៉ុន្តែទើបតែថ្ងៃនេះ បានទទួលវះកាត់ដោយជោគជ័យ គឺប្រៀបដូចជាបានកើតម្តងទៀត ដោយបងស្រីបានបង្ហាញអារម្មណ៍រំភើប សប្បាយរីករាយ និងគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះលោក ហ៊ុន ម៉ាណែត លោកស្រី ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេចតេជោ ព្រមទាំងក្រុមការងារទាំងអស់ ជាពិសេសសម្តេចតេជោ ហ៊ុន សែ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយសង្គ្រោះជីវិតគាត់ ប្រកបដោយសន្តានចិត្តមនុស្សធម៌ដ៏ល្អប្រពៃ និងមានតម្លៃមិនអាចកាត់ថ្លៃបាន។

សូមបញ្ជាក់ថា តាមរបាយការណ៍ព្យាបាល របស់គ្រូពេទ្យជំនាញបានឱ្យដឹងថា ករណីវះកាត់ជំងឺដុំពកកធំនេះ គឺករណីមួយក្នុងចំណោម ករណីវះកាត់ដោយជោគជ័យ ចំពោះអ្នកជំងឺមួយចំនួនទៀត ដែលត្រូវបានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ បញ្ជូនមកពីតាម បណ្តាខេត្តផ្សេងៗទៀត ក្រោមកិច្ចសហការវះកាត់ ជាមួយក្រុមគ្រូពេទ្យជំនាញ មកពីសហរដ្ឋអាមេរិក តាមរយៈអង្គការ Jeremiah’s hope ៕