រថយន្តបែនដឹកដី បំពានភ្លើងស្តុប បុករះរថយន្តកាំមារី និងបុកម៉ូតូ ចូលក្នុងផ្ទះ ប្រជាពលរដ្ឋ

បន្ទាយមានជ័យ ៖ ដោយសារតែបើកលឿន បំពានភ្លើងស្តុប រថយន្តដឹកដីមួយគ្រឿង បានបុករថយន្តកាំមារីមួយគ្រឿង និងបន្តទៅបុកម៉ូតូ រួចបុកផ្ទះរបស់ ប្រជាពលរដ្ឋ តែសំណាងល្អមិនមានអ្នករបួសធ្ងន់។ ហេតុការណ៍នេះ កើតឡើងនៅចំណុចភ្លើងស្តុបកណ្តាល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពី ម៉ោង១និង៣០នាទី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥។

លោក សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ជើងគោក នៃស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខាងលើ កើតឡើងបណ្តាលមកពីរថយន្តដឹកដី បើកបរក្នុងល្បឿនលឿន បំពានភ្លើងសញ្ញាចរាចរ និងជាន់ហ្វ្រាំងអត់ជាប់ ក្នុងទិសដៅពីជើងទៅត្បូង ក៏ជ្រុលបុករះ រថយន្តកាំមារីស៊េរីឆ្នាំ១៩៩៥មួយគ្រឿង ដែលបើកបរពីលិចទៅកើត និងបន្តទៅបុកម៉ូតូវីវ៉ា ពាក់ស្លាកលេខរដ្ឋ ហើយរថយន្តគាបជាប់នឹងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យដាច់សំយាប និងខូចខាតសម្ភារៈក្នុងផ្ទះជាច្រើន តែសំណាងល្អ គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យមនុស្សស្រីម្នាក់រងរបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន អ្នកបើកបររថយន្តដឹកដី ដើម្បីធ្វើការដោះស្រាយសងសំណង លើការខូចខាតរបស់ជនរងគ្រោះ ទាំងខាងរថយន្តកាំមារី និងខាងផ្ទះ។ រីឯរថយន្តបង្ក និងរថយន្តរងគ្រោះ ត្រូវបានស្ទូចយកមករក្សាទុក នៅស្នងការនគរបាលខេត្ត៕