ប្រជាពលរដ្ឋ ប្រមាណ ៥០០នាក់ មកពី៣ស្រុក បិទផ្លូវមុខសាលាខេត្ត សុំឲ្យអាជ្ញាធរ ដោះស្រាយ ទំនាស់ដីធ្លី ឲ្យបានឆាប់

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋប្រមាណ ៥០០នាក់ មកពី៣ស្រុក បាននាំគ្នាតវ៉ាបិទផ្លូវមុខសាលាខេត្ត សុំឲ្យអាជ្ញាធរខេត្តដោះស្រាយទំនាស់ដីធ្លីឲ្យបានឆាប់ ព្រោះតែទំនាស់កើតមានយូរមកហើយ។ ការតវ៉ានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅមុខសាលាខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋមកពីស្រុកថ្មពួក មានឈ្មោះ យឺន យឿន និងឈ្មោះ ជុំ វុត្ថា បានប្រាប់ថា ប្រជាពលរដ្ឋមកតវ៉ានេះ គឺមាន២ឃុំ មានឃុំភូមិថ្មី និងឃុំថ្មពួក ដែលមាន១៧០គ្រួសារ ធ្វើការប្តឹងតវ៉ា ជាមួយក្រុមហ៊ុន លី សំអាន ដែលបានរំលោភយកដីប្រជាពលរដ្ឋ ចំនួន២៩៣ហិកតា ស្ថិតនៅភូមិភ្នំព្រះ ស្រុកថ្មពួក។

ប្រជាពលរដ្ឋ បានបញ្ជាក់ថា ដីចំនួន២៩៣ហិកតានេះ កាលពីឆ្នាំ២០០៧ ត្រូវបានអាជ្ញាធរឃុំ/ស្រុកថ្មពួក លក់ឲ្យទៅក្រុមហ៊ុន លី សំអាន ហើយរានព្រៃសហគមន៍ យកធ្វើជាកម្មសិទ្ធិ។ រហូតដល់ឆ្នាំ២០០៨ ត្រូវបានប្រជាពលរដ្ឋ នាំគ្នាវាតយកធ្វើជាកម្មសិទ្ធិ ព្រោះជាដីព្រៃសហគមន៍ លុះរហូតដល់ឆ្នាំ២០១៥នេះ ប្រជាពលរដ្ឋបានប្តឹងតវ៉ា ជាមួយក្រុមហ៊ុន លី សំអាន ថាបានរំលោភយកដីរបស់ពួកគាត់។

ប្រជាពលរដ្ឋស្រុកអូរជ្រៅ ចំនួន១៣២នាក់ តំណាងប្រជាពលរដ្ឋ ៣១០គ្រួសារ បាននាំគ្នាប្តឹងតវ៉ា ចំពោះលោក សំ ផាន់រិទ្ធិ ថាបានរំលោភយកដីពួកគាត់ ចំនួន២៧៦ហិកតា ស្ថិតនៅភូមិបឹងស្នោ ស្រុកស្វាយចេក ដែលរំលោភបំពាន យកដីប្រជាពលរដ្ឋជាច្រើនឆ្នាំ ដោយមិនមានដំណោះស្រាយនៅឡើយ។

ចំណែកប្រជាពលរដ្ឋ នៅស្រុកម៉ាឡៃចំនួន៥នាក់ តំណាងប្រជាពលរដ្ឋ១២០គ្រួសារ ដែលជាគ្រួសារយោធិនពិការ បានប្តឹងលោក ហេង ការីម ថាបានរំលោភយកដី នៅចំណុចភូមិសាស្ត្របឹងជម្រុក និងរទេះបាក់ អូររំចិត្ត ស្ថិតស្រុកម៉ាឡៃ ដោយបានប្តឹងរហូតពេលនេះមិនទាន់ដោះស្រាយបាននៅឡើយ។

ប្រជាពលរដ្ឋលើកឡើងថា មូលហេតុដែលប្រជាពលរដ្ឋ ប្រមាណ៥០០នាក់ លើកគ្នាមកតវ៉ា គឺដើម្បីសុំឲ្យលោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ ជួយដោះស្រាយទំនាស់ដីធ្លីឲ្យបានឆាប់ និងមានភាពយុត្តិធម៌ដល់ប្រជាពលរដ្ឋផង។

ក្រោយពេល ដែលប្រជាពលរដ្ឋលើកគ្នាតវ៉ា លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានកោះហៅ តំណាងប្រជាពលរដ្ឋ៣ក្រុម ដើម្បីដោះស្រាយ និងរកឯកសារគ្រប់គ្រាន់ ពីប្រជាពលរដ្ឋផងដែរ ដើម្បីឲ្យមន្ត្រីគណៈកម្មការ កោះហៅភាគីម្ខាងៗ ចូលខ្លួនមកបំភ្លឺ និងត្រួតពិនិត្យលើទីតាំងជាក់ស្តែងផងដែរ៕