តូចចិត្ត​រក​ការងារ​ធ្វើ​មិនបាន ទៅ​លោតទឹក សម្លាប់ខ្លួន​ទាំង​មាន​ផ្ទៃពោះ ៦​ខែ​

Sanofi

ស្ត្រី​មាន​ផ្ទៃពោះ​៦​ខែ​ម្នាក់ ដើររក​ការងារ​ធ្វើ​មិនបាន តូចចិត្ត អស់សង្ឃឹម ក្នុង​ឆាកជីវិត ក៏​សម្រេចចិត្ត​លោតទឹក សម្លាប់ខ្លួន​ទាំងយប់ ពីលើ​ស្ពាន​ជ្រោយចង្វារ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ តែ​សំណាង ល្អ​ត្រូវ​សមត្ថកិច្ច​ជួយ​ឃាត់​ទាន់ ។ ហេតុការណ៍​នេះ កើតឡើង កាលពី​វេលា​ម៉ោង​១០: ៣០​នាទី​យប់ ថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ​២០១៥ ។​តាម​សេចក្តី​រាយ​ការ​ណ៏​របស់​សម​កិច្ច​បានឱ្យដឹងថា ស្ត្រី​រងគ្រោះ​ប៉ុនប៉ង​លោតទឹក​ធ្វើ​អត្ថ​ឃាត​ពីលើ​ស្ពាន ជ្រោ​ចង្វារ តែ​ត្រូវ​សមត្ថកិច្ច​ជួយ​ទាន់​នោះ មានឈ្មោះ សា លី អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​ក្នុង​បុរី​ប៉េង​ហួត នៅ​ច្បារអំពៅ ជាមួយ​កម្មករសំណង់​មិត្តភក្តិ មាន​ស្រុកកំណើត​នៅ​ភូមិ កំពាន់ ឃុំ​ចំការ​ថ្មី ស្រុក​មេ​មុត ខេត្ត​ត្បូងឃ្មុំ ។ មាន​ប្តី​ឈ្មោះ ហាន់ ណា អាយុ ៣៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​នៅ​ម្តុំ​វិហារ​ចាម ស្រុកកំណើត​នៅ ស្រុក​បារ​ណ៍ ខេត្តកំពង់ធំ ។​

តាម​សម្តី​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ បាន​ដើរ​តាំង ពី​ច្បារអំពៅ ដើម្បី​ដើររក​ការងារ​ធ្វើ តែ​មិនមាន​នរណា អោយ​គាត់​ធ្វើ​ឡើយ ពីព្រោះ​គាត់​មាន​ផ្ទៃពោះ​ចំនួន​៦​ខែ​ហើយ ទើប​មិនមាន​នរណា​ឲ្យ​គាត់​ទៅធ្វើ​ការ ទើប​គាត់​បានសម្រេច​ចិត្ត ទៅលើ​ស្ពាន​ជ្រោយចង្វារ លោតទឹក​សម្លាប់ខ្លួន តែ​សមត្ថកិច្ច ដែល​នៅ​ប្រចាំការ​នៅ​ស្ពាន​ជ្រោយចង្វារ​បាន​ឃាត់​ទាន់ ។ កាលពី​ថ្ងៃទី​២៩ ខែតុលា រូបគាត់​បាន​ដើរ​ពី​ច្បារអំពៅ រហូត​ទៅដល់​ម្តុំ​ណាហ្គា​ល​វើ ដើម្បី សុំ​ហាង​មួយ នៅ​ម្តុំ​នោះ ធ្វើជា​ជំនួយការ​កូនកាំបិត តែ​ត្រូវ​មេ​ចុងភៅ មិន​ព្រម​ទទួល​ឡើយ ពីព្រោះ​គាត់​មាន​ផ្ទៃពោះ ៦​ខែ ។​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​នាំខ្លួន ជនរងគ្រោះ​មក​សំរាក នៅ​ប៉ុស្តិ៍​រដ្ឋបាល នគរបាល​ស្រះចក រងចាំ​មន្ត្រី​ជំនាញ​នាំទៅ​អង្គការ​មិត្តសំលាញ់ ឬ​អង្គការ​ស្ត្រី​មាន​វិបត្តិ ដើម្បី​នាំ​ឲ្យ​ចូលទៅ​ស្នាក់នៅ​នឹងធ្វើ​ការ​នៅ​ទីនោះ ៕ សុទ្ធ គឹម​សឿន​

​ 

Related