តួ​​​ឯក​​ស្រី​​​រឿង​​ «​ហា​​ស្លាក់​​ខ្ជាក់​​​ស្លែង​​»​ ទ​ម្លាយ​រឿង​ជី​វិត​គ្រួ​សារ​

Sanofi

​នាង Nusaba ដែលមាន​ឈ្មោះ​ក្រៅ​ថា Noos ដែល​ទស្សនិកជន​បាន​ស្គាល់​នាង​មុនដំបូង​បង្អស់​នៅក្នុង រឿង​”​ព្រៃភ្នំ​ជំរំ​ស្នេ​ហ៏​” ដែល​នាង​មាន​ឈ្មោះថា មី​ស​ផាន់​មៃ​។ នាង​កើត​នៅ​ថ្ងៃទី ​7 ខែមិថុនា ឆ្នាំ​1973 ដែល​ឥឡូវ​នាង​មាន​អាយុ​ 42 ​ឆ្នាំ​ទៅហើយ ប៉ុន្តែ​សម្រស់​របស់​នាង គឺ​នៅតែ​ស្រស់ស្អាត និង ក្មេង​ជាង​វ័យ​។ នាង​បាន​រៀបការ​ជាមួយ​គ្រួសារ​អភិជន គឺ​បងប្រុស​របស់លោក Brook ហើយ​នាង គឺជា​បងថ្លៃ​របស់​នាង Kub ដែល​អ្នក​រាល់គ្នា​ហៅ​នាង​ថា នាង​ផ្កាយព្រឹក​។ ប្តី​របស់​នាង​មាន​ឈ្មោះថា Be Puthipong Punnagun ពួកគេ​មានកូន​ប្រុស​២​នាក់​។​

​នាង​បាន​ឈប់​សម្តែង​រឿង​ជា​យូរ​ឆ្នាំ​មកហើយ ទើបតែ​ពេលនេះ នាង​បាន​លេចមុខ​ជាថ្មី​នៅក្នុង​រឿង​ភាគ​ថៃ ដែល​កំពុង​ចាក់​បញ្ចាំង​នៅ​ប៉ុ​ស្តិ៏​លេខ​5 មាន​ចំណងជើង​ថា​”​ហា​ស្លាក់​ខ្ជាក់​ស្លែង​”​។ នាង​បាន សម្តែង​តួ​ជា​អ្នក​មេម៉ាយ ដែល​ស្រឡាញ់​បុរស​ក្មេង នៅក្នុង​ក្លឹប​កំសាន្ត ហើយ តែងខ្លួន​ស៊ិ​ច​ស៊ី និង ឆើតឆាយ​។ អ្នក​ដែល​បាន​ទស្សនា​រឿងនេះ​ហើយ ពិតជា​ចំឡែក​ភ្នែក​នឹង​ចិត្ត ដោយ​នាង​បាន សម្តែង​តួយ៉ាង​ល្អ និង បញ្ចេញ​កាយវិការ​ឲ្យ​សាកស​ម្យ​ទៅនឹង​សាច់រឿង​។​

​ប្តី​របស់​នាង បាន​ចូលរួម​ជា​តំណាងរាស្ត្រ អ្វីដែល​ពិសេស​គឺ​នាង​មាន​ងារ​ជា​ជំទាវ នាង​បាន​ឈប់ ពី​ការសម្តែង ទៅធ្វើជា​មេផ្ទះ ដែល​មើលថែរក្សារ​កូន និង ប្តី​បាន​យ៉ាង​ល្អ ហើយ​មាន​មុខងារ នៅក្នុង​សង្គម​ថែម​ទៀតផង​។​

​ប្តី​របស់​នាង បាន​បំរើ​នយោបាយ​បាន​មួយ​រយះ បើ​គិតពី​ចំណូល​របស់លោក គឺមាន​ប្រមាណ​20​លាន​បាត ប៉ុន្តែ​នាង​មានទ្រព្យ​សម្បត្តិ​ប្រមាណ 50​លាន​បាត​។ អ្នក​ព​ត័​មាន​មានការ​សង្ស័យថា ហេតុអ្វី​បានជា​នាង​មាន​ទ្រព្យសម្បតិ្ត​ច្រើនជាង​ស្វាមី​នាង​ទៅវិញ ដោយ​នាង​គ្រាន់តែ​ជា​អ្នក​សម្តែង ប៉ុណ្ណោះ (​ពេលដែល​ចូល​បំរើ​នយោបាយ អ្នកតំណាងរាស្ត្រ​គ្រប់រូប​ត្រូវ​ប្រកាស ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ដើម្បី​ឲ្យ​មហាជន​ដឹង​)​។​

​អ្វីដែល​សំខាន់ គឺ​នាង​មាន​ងារ​ជា​ជំទាវ​ហើយ តែ​បែរជា​សម្តែង​ជា​តួរ​ដណ្តើម​ប្រុស​ក្មេង ជាមួយ​កូន ស្រី​របស់ខ្លួន បែបនេះ​អ្នក​ព​ត័​មានបាន​សួរ​ទៅកាន់​នាង​ថា ប្តី​មិន​ថា​អ្វី​ទេ​ដែល​សម្តែង​រឿង​មួយ​នេះ​?​នាង​បាន​និយាយថា នេះ​គឺជា​ការសម្តែង ហើយ​នាង​ព្រម​ទទួលយក​រឿងនេះ​មក​ថត ព្រោះ​នាង​ឃើញ​សាច់រឿង​មួយ​នេះ​ប្លែង និង ត្រូវការ​ជំនាញ​សម្តែង​ខ្លាំងណាស់ ជាពិសេស​នាង​ក៏​នៅ​ស្រឡាញ់​ផ្នែក សិ​ល្បះ ដូច្នេះ​នាង​ព្រម​ទទួល​ថត​រឿងនេះ​តែម្តងទៅ​។ ស្វាមី​ក៏​យល់ព្រម​ឲ្យ​សម្តែង​ដែរ ហើយ​នេះ​ក៏ ជា​វិធី​ទាក់ទាញ​ប្រិយភាព​សម្រាប់​នាង និង ស្វាមី​ដែរ​។​

​នាង​បាន​និយាយថា ការសម្តែង​រឿងនេះ គឺ​នាង​ព្យាយាម​ខ្លាំងណាស់ ព្រោះ​ខ្លាច​សម្តែង​ទៅហើយ​មិនមាន​ការចាប់​អារ​ម្ម​ណ៏ នាង​បាន​ព្យាយាម​អស់ពី​សមត្ថភាព ព្រោះ​រឿងនេះ គឺ​ខុសស្រឡះ​ពី​ជីវិត​ពិត​របស់​នាង និង រឿង​ដែល​នាង​ធ្លាប់​សម្តែង​កាលពីមុន បន្ថែម​ពីនេះ គឺ​នាង​ឈប់​សម្តែង​រឿង​យូរ មកហើយ​។
​នាង​គឺជា​ម្តាយ និង ភរិយា​យ៉ាង​ប្រពៃ តែ​នៅក្នុង​សាច់រឿង​បែរជា នារី​ឡូយឆាយ ហឺ​ហា និង មាន​ទំនាក់ទំនង​ជាមួយ​ប្រុស​ក្មេង​នៅក្នុង​បារ​ទៅវិញ​។ គ្រួសា​របស់​នាង មាន​សុភមង្គល​ណាស់ ហើយ​កូនប្រុស​ច្បង​របស់​នាង គឺ​សិក្សា​នៅ​ប្រទេស​អង់គ្លេស ដែលមាន​អាយុ​15​ឆ្នាំ​។ គ្រួសារ​របស់​នាង​គឺ​ធ្វើដំណើរ​កំសាន្ត​នៅក្រៅ​ប្រទេស​ជា​ញឹកញាប់​។​

​នាង​បាន​បន្ថែមទៀតថា នាង​មាន​ភាព​រីករាយ​ដ៏​ខ្លាំង ដែល​ឃើញ​អ្នកគាំទ្រ​នៅតែ​ពេញចិត្ត​ជាមួយ​ការសម្តែង​របស់​នាង ប៉ុន្តែ​នាង​បាន​និយាយថា នាង​មិនអាច​ទទួល​ការសម្តែង​បាន​ច្រើន​ទេ ព្រោះ​រវល់​នឹង​ការមើល​ថែរក្សារ​គ្រួសារ កូនប្រុស​ទាំងពីរ និង ជួយ​ការងារ​របស់​ស្វាមី​៕ Sithy


Related