ភរិយាស្វាមី ៣គូ មានសំណាង ឈ្នះឆ្នោត ធ្វើដំណើរទៅកាន់ ដែនកោះឋានសួគ៌ «ម៉ាឌីវ » ជាមួយនឹងប្រាក់ ៥ពាន់ដុល្លារ ពីស្រាបៀរ Tiger

ភ្នំពេញ៖ ស្រាបៀរ Tiger បានរៀបចំកម្មវិធីចាប់ឆ្នោត នៅស្ថានីយទូរទស្សន៍ MYTV ក្នុងកម្មវិធីតន្រ្តី A1 Concert ដើម្បីផ្តល់រង្វាន់ ដល់គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរ Tiger សម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន រួមមានឈ្នះដំណើរកម្សាន្ត ទៅកាន់ដែនកោះឋានសួគ៌ ម៉ាឌីវ ជាមួយទឹកប្រាក់ ៥ពាន់ដុល្លារអាមេរិកចំនួន ៣រង្វាន់, ទូរទស្សន៍ Curved UHD TV ចំនួន ៣រង្វាន់ ។

គូស្វាមីភរិយាថ្មីចំនួន៣គូ ដែលមានសំណាង បានឈ្នះដំណើរកម្សាន្ត ទៅកាន់ដែនកោះឋានសួគ៌ ម៉ាឌីវ រួមជាមួយទឹកប្រាក់ ៥ពាន់ដុល្លារ មានទី១៖ លោក ប៊ូ ម៉េងយូ និងលោកស្រីហុក កញ្ញា, ទី២៖ លោកហេង ភារម្យ និងលោកស្រី អ៊ុយ និមល និងទី៣៖ លោក នាក់ រតនា និងលោកស្រី លឹម សុធារ៉ែន។

រីឯគូស្វាមីភរិយាថ្មីចំនួន ៣គូ ដែលមានសំណាងបានឈ្នះទូរទស្សន៍ Curved UHD TV ចំនួន ៣រង្វាន់ មានទី១៖ លោក ឈួរ រាជ និងលោកស្រី វង់ ជិន្នានីកា, ទី២៖ លោក ឈាង ជាហុង និងលោកស្រី លាង សៀក និងទី៣៖ លោកសូ សុភ័ក្រ្ត និងលោកស្រីសៀង ប៉ិនសារ៉ុម។ ចំណែកគូស្វាមីភរិយាថ្មីចំនួន ២៤គូ ដែលបានឈ្នះរង្វាន់ សម្រាប់ចូលរួមក្នុងកម្មវិធីទូរទស្សន៍ គឺលេងហ្គេមកម្សាន្តរបស់ស្រាបៀរ Tiger អាចស្វែងរកឈ្មោះរបស់លោកអ្នកបាន នៅលើកាសែត ឬលើគេហទំព័រ Facebook ( Tiger Beer KH)។

ចំពោះគូស្វាមី ដែលមានភ័ព្វសំណាងឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់។ ដើម្បីបើករង្វាន់ សូមភ្ជាប់មកជាមួយនូវសំបុត្រ អាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោតឈ្នះរង្វាន់ វិក្កយបត្រទិញផលិតផល លិខិតអញ្ជើញអាពាហ៍ពិពាហ៍ និងរូបថតអាពាហ៍ពិពាហ៍ចំនួន ១សន្លឹក។

គូរបញ្ជាក់ថា ស្រាបៀរ Tiger មានកេរ្តិ៍ឈ្មោះល្បីល្បាញ លំដាប់ថ្នាក់អន្តរជាតិមានលក់ ច្រើនជាង៧០ ប្រទេសនិងជាស្រាបៀរដែល ស័ក្តិសមបំផុតសម្រាប់ ទទួលភ្ញៀវកិត្តិយស ក្នុងពិធីអាពាហ៍ពិពាហ៍ ថែមទាំងមានកម្មវិធីផ្តល់ជូនរង្វាន់ ដ៏សន្ធឹកសន្ធាប់សម្រាប់អតិថិជន របស់ខ្លួន។ សម្រាប់ឆ្នាំ២០១៥ នេះ អតិថិជនដែល ជាវស្រាបៀរ Tiger កំប៉ុង ឬដបចាប់ពី ២៥ ទៅ ៣៤កេស ទទួលបានកសៀវភៅ កត់ចំណងដៃ ១ក្បាល និងគូប៉ុងផ្សងសំណាង ១សន្លឹក ហើយចាប់ពី ៣៥ ទៅ ៤៩កេស ទទួលបានសៀវភៅកត់ចំណងដៃ ២ក្បាល និងគូប៉ុងផ្សងសំណាង ២សន្លឹក ។ ជាវស្រាបៀរ Tiger កំប៉ុង ឬដបចាប់ពី ៥០កេសឡើងទៅ ទទួលបាន សៀវភៅកត់ចំណងដៃ ៣ក្បាល និងគូប៉ុងផ្សងសំណាង ៣សន្លឹក ដើម្បីមានឱកាសឈ្នះរង្វាន់ដំណើរកម្សាន្តទៅកាន់ដែនកោះឋានសួគ៌ ម៉ាឌីវ រួមជាមួយទឹកប្រាក់ ៥ពាន់ ដុល្លារអាមេរិក ទូរទស្សន៍ Curved UHD TV និងរង្វាន់ Home Theater System។ ការចាប់ឆ្នោតផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០១៦ខាងមុខ។

សម្រេចក្តីសុបិន របស់លោកអ្នកជាមួយស្រាបៀរ Tiger ដើម្បីឈ្នះដំណើរកម្សាន្ត ទៅកាន់ដែនកោះឋានសួគ៌ ម៉ាឌីវរួមជាមួយទឹកប្រាក់ 5,000 ដុល្លារ៕

ភរិយាស្វាមី ៣គូ មានសំណាង ឈ្នះឆ្នោត ធ្វើដំណើរទៅកាន់ ដែនកោះឋានសួគ៌ «ម៉ាឌីវ » ជាមួយនឹងប្រាក់ ៥ពាន់ដុល្លារ ពីស្រាបៀរ Tiger

ភរិយាស្វាមី ៣គូ មានសំណាង ឈ្នះឆ្នោត ធ្វើដំណើរទៅកាន់ ដែនកោះឋានសួគ៌ «ម៉ាឌីវ » ជាមួយនឹងប្រាក់ ៥ពាន់ដុល្លារ ពីស្រាបៀរ Tiger