សាលា​រាជធានី​ភ្នំពេញ ជូនដំណឹង​ស្តី​ពី​ការ​ផ្អាក​ចរាចរ​តាម​ផ្លូវ​មួយ​ចំនួន​រយៈពេល​៤​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា ២០១៥

រាជធានី​ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៣ វិច្ឆិកា ២០១៥​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ ​ស្តី​ពី​ការ​ផ្អាក​ចរាចរ​ជា​បណ្តោះអាសន្ន ដោយ​មិន​ឲ្យ​យានជំនិះ​គ្រប់​ប្រភេទ​ឆ្លងកាត់​កំណាត់​ផ្លូវ​សុធារស ចាប់ពី​ចំណុចប្រសព្វ​មហាវិថី​ព្រះ​សីហ​នុ រហូត​ដល់​ផ្លូវ​លេខ​២៤០ មហាវិថី​ព្រះ​សុរា​ម្រិ​ត និង​កំណាត់​ផ្លូវ​លេខ​២៤០ ចាប់ពី​ចំណុចប្រសព្វ​មហាវិថី​ព្រះ​នរោត្តម រហូត​ដល់​មហាវិថី​ព្រះ​សុធារស រយៈពេល​៤​ម៉ោង​ ចាប់ពី​ម៉ោង​៧៖០០​នាទី​ព្រឹក​ ដល់​ម៉ោង​១១៖០០​ព្រឹក ថ្ងៃ​ទី​០៥ វិច្ឆិកា ២០១៥ ដោយ​សាលា​រាជធានី​ភ្នំពេញ នឹង​ប្រារព្ធ​ពិធី​សម្ពោធ «​គម្រោង​ការពារ​ទឹកជំនន់ និង​កែ​លំអ​ប្រព័ន្ធ​ប្រឡាយ​លូ​» ជំហាន​ទី​៣ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដែល​នឹង​ធ្វើ​ឡើង​នៅ​ម៉ោង ៨៖០០​នាទី​ព្រឹក ។

ខាងក្រោម​នេះ​ជា​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ៖