លោក ម៉ុង ឫទ្ធី ជួយ​ជនក្រីក្រ ដើម្បី​ទទួលបាន​កេរ្តិ៍ឈ្មោះ កិត្តិយស ពេល​អស់​ជីវិត​

​ភ្នំពេញ​៖ លោក​ឧកញ៉ា ម៉ុង ឫទ្ធី អាយុ ៦១​ឆ្នាំ ជា​ប្រធាន​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែល​ក្រុមហ៊ុន​ផ្តោត​សំខាន់​លើ​វិស័យ​កសិកម្ម កសិឧស្សាហកម្ម សំណង់ និង​ការ​ចិញ្ចឹមសត្វ​។ ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានផ្តល់​ការងារ ផ្តល់​ផ្ទះសម្បែង​ជូន​ពលរដ្ឋ​ខ្មែរ​រាប់ម៉ឺន​នាក់ ធ្វើការ​នៅក្នុង​តំបន់​អភិវឌ្ឍ នៅ​ខេត្ត​ព្រះសីហនុ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក ម៉ុង ឫទ្ធី ដែលជា​អ្នក​បាន​តស៊ូ​ក្នុង​ជីវិត​តាំងពី​បាតដៃ​ទទេ ពី​អ្នកធាក់ស៊ីក្លូ រហូតដល់​ក្លាយជា​មហាសេដ្ឋី​នាពេល​បច្ចុប្បន្ន បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ជាង ២០ លាន​ដុល្លារ ចូលរួម​សកម្មភាព​មនុស្ស​ស​ធម៌​ជួយ​ជនក្រីក្រ អស់​រយៈពេល​ជាង ៣០​ឆ្នាំ មកទល់​នេះ​។​

​នា​សន្និសីទ​តស៊ូ​មតិ​ថ្នាក់ជាតិ​លើក​ទី ៩ ក្រោម​ប្រធានបទ ធ្វើការ​រួមគ្នា​ដើម្បី​លើកកម្ពស់ គណនេយ្យភាព​សង្គម លើ​អភិបាលកិច្ច​ដីធ្លី និង ធនធានធម្មជាតិ​នៅ​កម្ពុជា នៅ​ថ្ងៃទី​៣ វិច្ឆិកា នេះ លោក​ឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់​ពី​តួនាទី​ជា​ឧកញ៉ា ដែល​ព្រះមហាក្សត្រ​ប្រទាន​ឲ្យ​មក​រូបលោក និង​បំពេញ​តួនាទី​ជា​ប្រធាន​គណៈកម្មការ​ទី​៣ ព្រឹទ្ធសភា​។​

​លោក ម៉ុង ឫទ្ធី និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ថា លោក​មិន​យល់ ហេតុអ្វី​បានជា​ឧកញ៉ា អ្នកមាន​ទ្រព្យសម្បត្តិ​មួយចំនួន ធ្វើ​សកម្មភាព​រំលោភបំពាន​ដីធ្លី​ពលរដ្ឋ​ក្រីក្រ នាំ​ឲ្យ​គេ​ជេរ​បញ្ចោរ ដែល​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ កិត្តិយស​ផ្ទាល់ខ្លួន​។ ចំពោះ​លោក ម៉ុង ឫទ្ធី កេរ្តិ៍ឈ្មោះ ក​តិ្ត​យស គឺជា​តម្លៃ​សំខាន់បំផុត ទាំង​នៅពេល​មានជីវិត រហូតដល់​ពេល​អស់​ជី​វិត​ពី​ភពផែនដី​នេះ ទៅវិញ​។ លោក​ចង់បាន​កេរ្តិ៍ឈ្មោះ និង​ក​តិ្ត​យស​ល្អ​ពី​សំណាក់​ប្រជាជន និង​សាធារណៈជន​មកវិញ នៅពេល​លោក​បាត់បង់​ជីវិត​។​

​លោក​ថ្លែង​យ៉ាងដូច​ច្នេះ​ថា​៖«​ខ្ញុំ​ធ្វើ​សកម្មភាព​នេះ ដូច​បានឃើញ​តាម​ហ្វេ​ស​ប៊ុ​ក ដើម្បី​ខ្ញុំ​ទាក់ទាញ​អ្នក​ដទៃទៀត ដែល​វា​មិនមាន​ចិត្តបុណ្យ​អ្វី​ទាល់តែសោះ​នោះ ឲ្យ​ធ្វើបុណ្យ​ធ្វើ​ទាន​តាម​ខ្ញុំ​ខ្លះទៅ​...​។ សកម្មភាព​របស់ខ្ញុំ​ទាំងអស់ ខ្ញុំ​គ្រាន់តែ​បំរើ​ជាតិ​ទៅតាម​ទិសដៅ​របស់​រាជរដ្ឋាភិបាល បំរើប្រជាជន​...​អ្នកខ្លះ​គេ​សួរថា ឧកញ៉ា​មាន​ភារកិច្ច​ធ្វើ​អ្វី​? គឺ​ឧកញ៉ា​មាន​ភារកិច្ច ធ្វើ​ដូច​ខ្ញុំ​»​។​

​ចំពោះ​លោក ម៉ុង ឫ​ទី្ធ បញ្ហា​វិវាទ​ដីធ្លី នានា​រវាង​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ កើតឡើង គឺ​ដោយសារ​ការមិន​ចេះ​យោគយល់ អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញទៅមក​។ ប្រសិនបើ​ពួកគេ ចេះ​យោគយល់​គ្នា​នោះ ចេះ​ពិភាក្សាគ្នា​ផ្តល់​សំណង​នានា​នោះ លោក​យល់ថា បញ្ហា​នឹងមិន កើតមាន​នោះទេ​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​