ស្ត្រី​ម្នាក់​ចងការ​ប្រាក់​ជំពាក់​គេ​គ្មាន​លុយ​សង បែរជា​ជួល​ឃាតក​ឲ្យ​សម្លាប់​

​ខេ​ត្រ​ក្រចេះ ៖ ស្ត្រី​ម្នាក់​ត្រូវគេ​ចាក់​សម្លាប់ ខណៈ​កំពុង​ដេក​គ្រោមផ្ទះ​ម្នាក់ឯង ក្រោយពេល​ឃាតក​បំពុល​សម្លាប់ ឆ្កែ​ជាមុន​កាលពី​វេលា ម៉ោង​២​និង​៤០​នាទី​រំលង​អា​ធ្រា​ត់​ថ្ងៃទី​២ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៥ នៅ​ភូមិ​អូរ​ពោធិ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ​។​ #​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​មានឈ្មោះ​ហ៊ិ​ន ភាព ភេទ​ស្រី អាយុ​៦១​ឆ្នាំ មុខរបរ​អ្នករកស៊ី​រាប់​លុយ និង​ចងការ ប្រាក់​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ត្រូវបាន​ឃាតក យក​ដែក​ចុង​ស្រួច​ចាក់​ចំ​ដើមទ្រូង​ខាងឆ្វេង​ស្លាប់ នៅលើ​ប៉ៅ​អ៊ី​ក្រោមផ្ទះ​ស្លាប់​យ៉ាង​អ​ណោ​ច អធម្ម​បំផុត ។

លោក​ឈិន សំបូរ អធិការ​ង​ស្រុក​សំបូរ បាន​ឲ្យ​ដឹងថា ក្រោយពី​កើតហេតុ​លោក​ដឹក នាំ​កលាំង​ចុះទៅ ត្រួត ពិនិត្យ និង​ស្រាវជ្រាវ​រហូតដល់​ម៉ោង​១២​ថ្ងៃត្រង់ ទើប​ឈានដល់​ឃាត់ខ្លួន​ជនដៃដល់​បាន​ម្នាក់ ឈ្មោះ​ឡឹ​ក ចាន់​វាសនា ហៅ​ក្លូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​ជនរងគ្រោះ ។ លោក​បន្តទៀតថា ក្រោយពី​ឃាត់ខ្លួន​ជនដៃដល់​រូបនេះ ហើយក៍​បាន​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ​ស៊ុន វានី ភេទ​ស្រី អាយុ​៤៧​ឆ្នាំ រស់នៅ ភូ​មិច​ង្ហ​ប ឃុំ​ក្បាលដំរី ខេត្តក្រចេះ ។ ជនសង្ស័យ​ឈ្មោះ​ស៊ុន វានី នេះ​ជា​អ្នក​ជួល​ឈ្មោះ​ឡឹ​ក វាសនា ហៅ​ក្លូ អោយទៅ​សម្លាប់​ជនរងគ្រោះ​ក្នុងតម្លៃ ពីរលាន​រៀល ។​

លោក​បញ្ជាក់ទៀតថា មូល​ហេតុដែល​ជនសង្ស័យ​ឈ្មោះ​ស៊ុន វានី ហៅ​វិ​ន​ជួល​ឈ្មោះ​ឡឹ​ក វាសនា អោយទៅ សម្លាប់ ជនរងគ្រោះ ព្រោះ​ខ្លួន (​ស៊ុន​វានី​) បាន​ចងការ​ប្រាក់​ពី​ជនរងគ្រោះ​ចំនួន​៣៥០០​ដុល្លារ គ្មាន​លុយ​សង​ជា ច្រើន​ខែ​ឆ្នាំ ហើយ​ទាំង​ការប្រាក់​ទាំង​ប្រាក់​ដើម​ឡើង ដល់​ចំនួន​៧០០០​ដុល្លារ ទើប​ឈានដល់ ជួល​គេ​ឲ្យ​សម្លាប់ ជនរងគ្រោះ​។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ កំពុងតែ​សួរចម្លើយ​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​សំបូរ​៕ ឦសាន​ ​

KA-03-11-2015-28 KA-03-11-2015-31 KA-03-11-2015-29 KA-03-11-2015-30 KA-03-11-2015-32 KA-03-11-2015-33 KA-03-11-2015-34