ការថែទាំ​សុខភាព​ដោយ​គោរព​តាម​ចង្វាក់​នៃ​ពេលវេលា​បែប​ចិន​បុរាណ​

ការថែទាំ​សុខភាព​ដោយ​គោរព​តាម​ចង្វាក់​នៃ​ពេលវេលា​បែប​ចិន​បុរាណ​

​បើ​គិត​តាម​ក្បួន​ចិន​បុរាណ គេ​ចែក​ពេលវេលា​ក្នុង​មួយ​ថ្ងៃៗ​ជា​ពីរ​ពេល​ធំៗ គឺ​៖

  • ​មួយចំណែក​ហៅថា​"​យ៉ាង​" គឺ​ពេលដែល​ភ្លឺ ក្តៅ ជា​ពេល​ដែល​គេ​ធ្វើ​សកម្មភាព​
  • ​និង​មួយ​ចំណែក​ទៀត​ហៅថា​"​យិន​" ជា​ពេល​ងងិត ត្រជាក់ ដែល​គេ​មិន​ធ្វើ​អ្វី​ទេ​។​

​ក៏​ប៉ុន្តែ​គេ​មិន​អាច​ឆ្លង​ពី​ពេល​នី​មួយៗ​ទៅ​ពេល​មួយទៀត​ដោយ​ត្រង់ៗ​បានទេ គឺ​វា​មាន​អន្តរកាល​មួយ​នៅ​ចន្លោះ​ពី​"​យ៉ាង​"​ទៅ​"​យិន​"  និង​ពី​"​យិន​"​ទៅ​"​យ៉ាង​" ។ គេ​ហៅ​អន្តរកាល​នេះ​ថា​ជា​"​ពេល​ពាក់ កណ្តាល​យិន ពាក់កណ្តាល​យ៉ាង​"​។​
 
​ដូច្នេះ​គេ​មាន​ពេលវេលា​ទាំង​អស់បី គឺ​៖

  • ​ពេល​"​យ៉ាង​"  ដែល​គេ​ធ្វើ​សកម្មភាព ដូចជា​ធ្វើ​ការងារ ឬ​ធ្វើ​អ្វីៗ​សម្រាប់​គ្រួសារ​ឬ​សង្គម​
  • ​ពេល​"​យិន​"  ជា​ពេល​ដែល​គេ​មិន​ធ្វើ​អ្វី​ទេ ឬ​ធ្វើ​តិចតួច ពិសេស​គឺ​ជា​ពេលដេក
  • ​ពេល​"​ពាក់កណ្តាល​យិន ពាក់កណ្តាល​យ៉ាង​" ជា​ពេល​សម្រាកលំហែ ហូប​អាហារ លេង​កីឡា ឬ​ធ្វើ​អ្វី​កំប៉ិកកំប៉ុក​។ ពេល​អន្តរកាល​នេះ​ក៏​មាន​បញ្ចូល​ពេល​សម្រាក​នៅ​ចន្លោះ​ពេល​ធ្វើ​ការងារ​ផងដែរ​។​

​ដើម្បី​ឱ្យមាន​សុខភាព​ល្អ គេ​ត្រូវ​គោរព​តាម​ការបែងចែក​ពេលវេលា​នេះ​ឱ្យបាន​ត្រឹមត្រូវ គឺ​ពេល​ធ្វើការ​ត្រូវ​ធ្វើការ​មិន​លេងសើច​ទេ ពេលដេក​ត្រូវ​ដេក​មិន​ខំធ្វើការ​អ្វី​ទេ​។ ដល់​ពេល​ត្រូវ​សម្រាកលំហែ ឬ​ហូប​អាហារ​ក៏​ដូចគ្នា​ដែរ គឺ​មិន​ត្រូវ​ធ្វើការ​ឬ​ដេក នោះទេ​។​
 

​ប្រែ​សម្រួល​ដោយ​សាស្ត្រាចារ្យ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។