គណបក្ស សម រង្ស៊ី នឹងរំលាយ នៅឆ្នាំ២០១៨ ខណៈលោក ទាវ វណ្ណុល នឹងជំនួស តំណែង លោក គង់ គាំ

ភ្នំពេញ៖សមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី លោក ចេប គឹមអេង បានថ្លែងប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឱ្យដឹងថា គណបក្ស សមរង្ស៊ី នឹងត្រូវរំលាយ ដោយបញ្ជូលទៅ ក្នុងគណបក្សសង្រ្គោះជាតិ នៅឆ្នាំ២០១៨ ខាងមុខនេះ ហើយលោក ទាវ វណ្ណុល អនុប្រធានគណបក្ស សម រង្ស៊ី អាចនឹងត្រូវឡើងជំនួស តំណែងលោក គង់ គាំ ទាំងនៅក្នុងបក្ស និងនៅក្នុងព្រឹទ្ធសភា នៅពេលលោក គង់ គាំ លាលែង ពីតំណែងជាផ្លូវការ។

លោក ចេប គឹមអេង បានឱ្យដឹងនៅល្ងាចថ្ងៃទី០៣ ខែវិច្ឆិកានេះថា លោកប្រធាន គង់ គាំ មិនទាន់ លាឈប់ជាផ្លូវការនៅឡើយទេ ប៉ុន្តែលោកនឹងដាក់លិខិត លាឈប់ នៅដំណាច់ឆ្នាំនេះ ដោយសារ តែលោកមានវ័យកាន់តែចាស់ ហើយលោកចង់ផ្តល់ឱកាសដល់អ្នកជំនាន់ក្រោយ ដែលមានសមត្ថភាព។

លោក ចេប គឹមអេង ដែលជាសមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី និយាយថា៖ «បច្ចុប្បន្នគឺមិនទាន់ទេ ដោយសារតែលោកប្រធាន គង់ គាំ គាត់ត្រូវលាឈប់នៅដំណាច់ឆ្នាំ២០១៥ ។ អ្វីដែលគាត់ប្រកាស គឺគាត់បាន ត្រៀមទុក រយៈពេល១ឆ្នាំហើយ កាលពីឆ្នាំ២០១៤ គាត់បានជំរាបជូនសមាជិកអចិន្រ្តៃយ៍ គណបក្សសមរង្ស៊ី គណបក្សសង្រ្គោះជាតិ និងព្រឹទ្ធសភារួចហើយជាក្រៅផ្លូវការ គឺគាត់នឹងចូលនិវត្តន៍នៅដំណាច់ឆ្នាំ២០១៥ ដោយសារតែទី១ គាត់មានវ័យចំណាស់ ហើយទី២ គាត់ទុកលទ្ធភាពឱ្យក្មេងជំនាន់ក្រោយ ដែលគេមាន សមត្ថភាព គេមានកម្លាំង» ។

កាលពីម្សិលមិញ លោក គង់ គាំ ប្រធានគណបក្សសមរង្ស៊ី បានផ្សព្វផ្សាយជាសាធារណៈ ដោយសុំ អនុញ្ញាតពីអ្នកគាំទ្រ និងប្រជាពលរដ្ឋខ្មែរ ដើម្បីឱ្យលោកបានលាលែងពីសមាជិកព្រឹទ្ធសភា និងដកឃ្លាចេញ ពីមេដឹកនាំនយោបាយ ដោយសារតែវ័យកាន់តែចាស់ជរារហូតដល់៧៥ឆ្នាំ និងដោយមានបញ្ហាសុខភាព។ លិខិតរបស់លោក គង់ គាំ ផ្ញើទៅកាន់អ្នកគាំទ្រ បានបញ្ជាក់ថា ការដកខ្លួនរបស់លោក ជាការបង្ហាញ ដល់អ្នកនយោបាយ ដែលមានគំនិតថា ខ្លូនឯងជាតួឯក ចាប់ផ្តើមបើកឱកាសផ្លាស់ប្តូរឱ្យប្រជាពលរដ្ឋ និងយុវជនខ្មែរដែលទាន់សម័យបានជួយជាតិឱ្យខ្លាំងក្លា សម្បូររុងរឿង។

បើតាមលោក ចេប គឹមអេង, ការគ្រោងទុកកាលពីមួយឆ្នាំមុនគឺតំណែងប្រធានបក្ស សម រង្ស៊ី ថ្មី នឹងបានទៅលើ លោក ទាវ វណ្ណុល ដែលបច្ចុប្បន្ន ជាអនុប្រធានគណបក្ស សម រង្ស៊ី ប៉ុន្តែលោកថា នឹងមានការសម្រេចម្តងទៀត នៅមុនពេលការលាលែងរបស់លោក គង់ គាំ ។ លោកថា «តាមការគ្រោងទុក កាលពីឆ្នាំ២០១៤ ដែលគាត់ គ្រោងនឹងលាចូលនិវត្តន៍នៅដំណាច់ឆ្នាំ២០១៥ ប្រហែលជាតំណែងប្រធានគណបក្ស សម រង្ស៊ី នៅឆ្នាំ២០១៦ ប្រហែលជា ឯកឧត្តម ទាវ វណ្ណុល នេះមិនទាន់ផ្លូវការទេ គ្រាន់តែជាការឯកភាពរបស់ថ្នាក់ដឹកនាំ សមាជិកអចិន្រ្តៃយ៍គណបក្ស សម រង្ស៊ី»។

នៅពេលដែលសួរថា តើអាណត្តិក្រោយនេះ គណបក្ស សម រង្ស៊ី នឹងត្រូវរំលាយ ឬយ៉ាងម៉េច?, លោក ចេប គឹមអេង បានបញ្ជាក់យ៉ាងដូច្នេះថា «ជាគោលការណ៍ដល់ឆ្នាំ២០១៨ ពេលបោះឆ្នោតនេះគឺយើងសមាហរណកម្មហើយ សមាហរណកម្មទាំងក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្ស សម រង្ស៊ី យើងធ្វើសមាហរណកម្មឱ្យទៅជាគណបក្សសង្រ្គោះជាតិ ហើយដល់ពេលបោះឆ្នោតព្រឹទ្ធសភា គឺនឹងលែងមានគណបក្ស សម រង្ស៊ី ទៀតហើយ គឺយើងសមារណកម្ម ជាមួយគណបក្សសង្រ្គោះជាតិហើយ»៕

គណបក្ស សម រង្ស៊ី នឹងរំលាយ នៅឆ្នាំ២០១៨ ខណៈលោក ទាវ វណ្ណុល នឹងជំនួស តំណែង លោក គង់ គាំ

គណបក្ស សម រង្ស៊ី នឹងរំលាយ នៅឆ្នាំ២០១៨ ខណៈលោក ទាវ វណ្ណុល នឹងជំនួស តំណែង លោក គង់ គាំ

គណបក្ស សម រង្ស៊ី នឹងរំលាយ នៅឆ្នាំ២០១៨ ខណៈលោក ទាវ វណ្ណុល នឹងជំនួស តំណែង លោក គង់ គាំ

គណបក្ស សម រង្ស៊ី នឹងរំលាយ នៅឆ្នាំ២០១៨ ខណៈលោក ទាវ វណ្ណុល នឹងជំនួស តំណែង លោក គង់ គាំ