លោក សម រ​ង្ស៊ី ជម្រុញ​ឲ្យ​រដ្ឋាភិបាល​ព​ន្លឿ​ន​ការ​ស៊ើបអង្កេត​ករណី​ហិង្សា​លើ​តំណាងរាស្ត្រ

រាជធានី​ភ្នំពេញ ៖ ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគតិច​ក្នុង​សភា លោក សម រ​ង្ស៊ី បាន​មាន​ប្រសាសន៍​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា វត្តមាន​របស់​លោក​នៅ​ពេល​នេះ លោក​នឹង​ជម្រុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ព​ន្លឿ​ន​ការ​ស៊ើបអង្កេត​ករណី​ការ​ប្រើ​អំពើ​ហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​​សង្គ្រោះ​ជាតិ​ទាំង​២​រូប ។

មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌​មាននៅ​មុន​នេះ​បន្តិច ខណៈ​ពេល​ដែល​លោក​បាន​វិល​និវត្ត​មក​កាន់​ប្រទេស​កម្ពុជា​វិញ លោក​បាន​បញ្ជាក់​ទៀត​ថា លោក​សង្ឃឹមថា តំណាងរាស្ត្រ​របស់​ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​សនឹង​ត្រូវ​ដោះ​លែង​ក្នុង​ពេល​ឆាប់​ៗ​នេះ ។  ជាមួយ​គ្នា​ដែរ​លោក សម រ​ង្ស៊ី ក៏​បាន​មាន​ប្រសាសន៍​ដែរថា វត្តមាន​របស់​លោក​នឹង​ជម្រុញ​ឲ្យ​មាន​វប្បធម៌​សន្ទនាឡើង​វិញ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព