ក្រោយ​រយៈពេល​លួច​កាច់ក​ម៉ូតូ​គេ​បាន​១​ថ្ងៃ ប៉ូលិស​តាម​ចាប់​ជាប់

​ខេត្តមណ្ឌលគិរី​៖​ កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ចាប់បាន​បក្សពួក​ចោរ​លួច​ម៉ូតូ​ម្នាក់ទៀត​នៅ​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា​ឆ្នាំ​២០១៥​នៅ​ចំណុច​ភូមិ​ដាក់​ដាំ ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី បន្ទាប់ពី​រត់គេច​ពី​កម្លាំង​អាវុធហត្ថ​តាម​ប្រមាញ​ចាប់បាន​ស្ត្រី​ម្នាក់​ឈ្មោះ យៀង សេង​ថៃ ភេទ​ស្រី អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​១ ខែ​វិ​ច្ឆ​កា កន្លងទៅ​ថ្មីៗ​នេះ​។​

​លោក សូ សុវណ្ណ ស្នងការរង​នៃ​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី​បានបញ្ជាក់​ប្រាប់ថា សមត្ថកិច្ច​ចាប់បាន​ជន​ស្ស័​យ​ម្នាក់ទៀត​នៅ​ចំណុច ពូ​ទ្រូ ស្ថិតនៅ​ភូមិ​ដាក់​ដាំ ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ដែល​ជន​ស្ស័​យ​ខាងលើ​មានឈ្មោះ ជិន នី ភេទ​ប្រុស មាន​ទីលំនៅ ភូមិ​ព្រៃ​ភ្លង ឃុំ​ស្មោង​ខាងត្បូង ស្រុក​កំចាយមា ខេត្តព្រៃវែង ចំណែក​ជនសង្ស័យ​ដែល​គេចខ្លួន​ម្នាក់ទៀត​ត្រូវបាន​សមត្ថកិច្ច​កំណត់​មុខសញ្ញា​បាន​ហើយ​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​។​

​សូម​រំលឹក​ដែ​ថា កាល​យប់​ថ្ងៃទី​៣០​ខែតុលា ឆ្នាំ​២០១៥ ក្នុង​ក្រុង​សែន​មនោ​រម្យ កើតមាន​ករណី​កាច់ក ម៉ូតូ ចំនួន​2​ករណី ដែល​កើត​នៅ​ទីតាំង​ខុសគ្នា ដែល​ករ​ណ​ទី​1​កើត​នៅ​ភូមិ​ចំការ​តែ ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ត្រូវបាន​ក្រុមចោ​ធ្វើ​សកម្មភាព​កាត់​ច្រ​វ៉ា​ក់​យក ម៉ូតូ សង​សេរី​២០១៥​ដែលមាន​ម្ចាស់​ឈ្មោះ ឌឹ​ម ប៊ុនធឿន​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ និង​ករណី​ទី​២​កើត​នៅ​ភូមិ​មាន​លាភ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ដែល​ជនរងគ្រោះ​ម្ចាស់​ម៉ូតូ​ឈ្មោះ សឿ គីម​សាន ភេទ​ស្រី​អាយុ​៣៩​ឆ្នាំ ហើយ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តមណ្ឌលគិរី ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ ឈ្មោះ យៀង សេង​ថៃ ភេទ​ស្រី អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី កសាង​សំណូម​រឿង​ទៅ​តុលា​៕ ឦសាន​២

KA-03-11-2015-40 KA-03-11-2015-41 KA-03-11-2015-42 KA-03-11-2015-43