ចប់ការប្រកួតពេញម៉ោង! បាល់ទាត់កម្ពុជា បំបាក់ ប្រ៊ុយណេ ៦-១

ភ្នំពេញ៖ នេះពិតជាគួរឲ្យសរសើរ គ្រាដែលក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា បានលត់ក្រុមភ្ញៀវប្រ៊ុយណេ ៦-១ ក្នុង ជំនួបមិត្តភាពលក្ខណៈមិត្តភាពអន្តរជាតិនៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ។

ក្នុងការប្រកួតយ៉ាងស្វិតស្វាញនេះដែរ កម្ពុជា បានធ្វើការនាំមុខ ប្រ៊ុយណេ រហូតដល់ទៅ ៣-១ ជាបណ្តោះអាសន្ន មុន ពេលវគ្គទី២ បន្តរកបាន៣គ្រាប់ទៀត ដើម្បីធ្វើការនាំមុខប្រ៊ុយណេ ៦-១ រហូតដល់បញ្ចប់នៃការប្រកួតពេញម៉ោង៩០នាទី ដែលជាជ័យជំនះលើកទី៤ ពេលជួបក្រុមដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះដូចគ្នា ។

កម្ពុជា មានប្រវត្តិលេងឈ្នះប្រ៊ុយណេ ៣ប្រកួតនាពេលកន្លងមកគឺឈ្នះក្នុងលទ្ធផលបច្ចេកទេស ១-០ ៣-០ និង ២-១ ក្រៅពីធ្លាប់ចាញ់១ប្រកួតដែរដោយលទ្ធផល ៣-២ គិតត្រឹមឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៥ នេះ ។ ក្នុងមិត្តភាពកម្តៅ សាច់ដុំនេះដែរ ក្នុងគោលបំណងកម្ពុជា ត្រៀមជួបក្រុមម្ចាស់ផ្ទះអាហ្វហ្គានីស្ថាន ថ្ងៃទី១២ វិច្ឆិកា មុនពេលជួបភ្ញៀវជប៉ុន នៅថ្ងៃទី១៧ វិច្ឆិកា នៃវគ្គជម្រុះ World Cup 2018 ជាបន្តទៀត ៕

ចប់ការប្រកួតពេញម៉ោង! បាល់ទាត់កម្ពុជា បំបាក់ ប្រ៊ុយណេ ៦-១

ចប់ការប្រកួតពេញម៉ោង! បាល់ទាត់កម្ពុជា បំបាក់ ប្រ៊ុយណេ ៦-១