តួឯក​ស្រី​ត្រចៀកកាំ ត្រូវ​ប្តឹង​ពីបទ​ឆបោក​បន្លំ​ឯកសារ​

Sanofi

ជីវិត​អ្នកនាង ចៅ វើ​យ​( Zhao Wei) ពិតជា​ជួប​រឿងក្តី​ប្តឹងផ្តល់​ញឹកញាប់​ពិតមែន ដោយ​ពីមុន​នេះ អ្នកនាង​ត្រូវ​ទស្ស​និជ​ន​ភេទ​ប្រុស​ម្នាក់​ដាក់ពាក្យ​បណ្តឹង ដោយ​ប្តឹង​រូបនាង​ថា ប្រើ​ក្រសែភ្នែក​សម្លក់​គួរឱ្យខ្លាច​មកលើ​រូបលោក​តាមរយៈ​រឿង « ម្តាយ​កំណាច​» (Tiger Mom) ដែលជា​ហេតុ​ធ្វើឱ្យ​គាត់​មាន​អារម្មណ៍​ភ័យខ្លាច​មិន​ឈប់ឈរ និង គេង​មិន​លក់​។​



​ទើបតែ​បញ្ចប់​រឿងក្តី​មួយ​មិន​បានយូរ​ប៉ុន្មាន​ផង ពេលនេះ​អ្នកនាង​ត្រូវបាន​គេ​ប្តឹង​ពីបទ​ឆបោក​បន្លំ​ឯកសារ​ថែមទៀត ដោយ​ដើមចោទ​បានដាក់​ពាក្យបណ្តឹង​ឱ្យ​អ្នកនាង​សង​តម្លៃ​ផ្ទះ​វិឡា​ត្រឡប់មកវិញ​។ គួរបញ្ជាក់​ផងដែរ​ថា មុននឹង​កើតមាន​រឿងក្តី​នេះ អ្នកនាង ចៅ វើ​យ ធ្លាប់បាន​ប្រកាសថា ចង់​លក់​ផ្ទះ​វិឡា​មួយកន្លែង​នោះ​ពិតមែន តែ​ពេលនេះ​បែរជា​ប្រកែក​ថា អ្នកនាង​មិនបាន​ទទួល​ប្រាក់​អ្វី​ពី​ដើមចោទ​ឡើយ ហើយក៏​មិនបាន​ចុះហត្ថលេខា​លក់​ផ្ទះ​លើ​ឯកសារ​អ្វី​ទាំងអស់​។​



​ទោះជា​យ៉ាងនេះ​ក្តី អ្នកជំនាញ​ខាងច្បាប់​បាន​អះអាងថា ការបន្លំ​ឯកសារ​លក់​ផ្ទះ​វិឡា​របស់​អ្នកនាង  ចៅ វើ​យ ពិតជា​រឿង​ដែល​មិន​គួរឱ្យ​ជឿ ព្រោះ​បើ​យោងទៅតាម​ការលក់ដូរ​អចលនទ្រព្យ​គឺ​ត្រូវ​ប្រើ​ភ័ស្តុតាង​យកមក​បញ្ជាក់​ទើប​អាច​បញ្ជាក់ថា បុគ្គល​រូបនោះ​ពិតជា​បាន​ចូលរួមចំណែក​ក្នុងពេលដែល​លក់​។ ប៉ុន្តែ បន្ទាប់ពី​ធ្វើការ​ស៊ើបអង្កេត​ទើប​ដឹងថា អ្នកបើករថយន្ត​រប​ស់​អ្នកនាង​ជា​អ្នក​លួច​បន្លំ​ឯកសារ​លក់​ផ្ទះ​ទៅឱ្យ​ដើមចោទ និង បន្លំ​ហត្ថលេខា​របស់​អ្នកនាង​។​



​បើ​គិតពី​ទ្រព្យសម្បត្តិ​របស់​អ្នកនាង ចៅ វើ​យ គឺមាន​រាប់ពាន់​លាន​ដុល្លារ ដល់​ថ្នាក់​រូបអ្នក​នាង​ត្រូវបាន​គេ​ចាប់​ចូល​ជា​កំពូល​សេដ្ឋី​ប្រាក់​លាន​ដុល្លារ​របស់​ប្រទេស​ចិន​។ បច្ចុប្បន្ននេះ អ្នកនាង​បាន​នាំ​ផ្តាច់​មុន​ផលិតផល​ល្បីៗ​ចំនួន ១២០ ដែល​កំពុង​ដើរ នៅក្នុង​ទីផ្សារ​របស់​ប្រទេស​ចិន​យ៉ាងសកម្ម មិនតែប៉ុណ្ណោះ អ្នកនាង​ថែមទាំង​ចូលរួម​បោះ​វិនិយោគទុន​ចំនួន ៤០០ លាន​ដុល្លារ​អាមេរិក លើ​ការផលិត​ខ្សែភាពយន្ត​របស់ Alibaba Pictures Group Ltd. ដោយ​បើ​គិត​ទៅក្នុង​មួយឆ្នាំៗ គឺ​អ្នកនាង​អាច​ទទួលបាន​ចំ​ណួ​ល​រាប់រយ​លាន​ដុល្លារ​៕ ខេ​រី​
(​ប្រភព​៖ ហ្គោ​ស​ស៊ី​ប ស្តារ​)



Related