ស្វ័យ សុជាតា មាន​ដង្ហើមរស់​ជាមួយ​ជីវិត​ថ្មី​

Sanofi

​តារា​សម្តែង​ដែល​ទទួល​ងារ​ជា​កំពូល​តារា​កាច​ឆ្នាសឆ្នើម ស្វ័យ សុជាតា ក្រោយពី​ជួប​ព្យុះ​បក់បោក​ក្នុង​ជីវិត​ដោយ​​ត្រូវ​បែកបាក់​ជាមួយ​ស្វាមី ជាប់​ឈ្មោះ​ជា​ស្រី​មេម៉ាយ ហើយ​ក្រោយមក​ក៏ត្រូវ ជំងឺ​រុំ​ព័ទ្ធ​រាងកាយ​រហូត​ធ្វើឱ្យ នាង​រលាយទ្រព្យ​សម្បត្តិ​ដល់​ថ្នាក់​គ្មាន​ដំបូល​សម្រាប់​ជ្រកកោន​នោះ ពេលនេះ ស្ថានភាព​ជំងឺ​របស់​នាង​បាន ជា​សះជា​បណ្តើរៗ ប៉ុន្តែ​អ្វីដែល​នៅតែ​ជា​បញ្ហា​ប្រឈម​សម្រាប់​នាង​នោះ​គឺ​បញ្ហា​ជីវភាព​នេះ​តែម្តង។​​ក្រោយពី​ប្រកាសថា​ខ្លួន​បាន​សះស្បើយ​ពី​ជំងឺ ហើយនឹង​ត្រឡប់មក​អង្រួន​ពិភព​សិល្បៈ​ជាថ្មី​ម្តងទៀត​នោះ ក៏មាន​កម្មវិធី​ទូរទស្សន៍​មួយចំនួន​បាន​សម្ភាស​នាង ហើយ​ក៏មាន​បងប្អូន​ទស្សនិកជន ក៏ដូចជា​មិត្ត​សិល្បករ មួយចំនួន​បាន​ជួយ​ជា​សម្ភារ​និង​ថវិការ​បន្តិច​ប​ន្ទួ​ច​សម្រាប់​ជា​ចន្ទល់​ដល់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ផងដែរ ក្នុងនោះ​មាន ដូចជា លី ចាន់​សីហា និង ទិ​ត្យ វិច្ឆិកា ជាដើម​។​

​ថ្មីៗ​នេះ ដោយមាន​ការប្រកាសរ​ក​ជំនួយ ក៏ដូចជា​ទទូច​ឱ្យមាន​ការជួយ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​ដែលស្រឡាញ់​ចូលចិត្ត​ការសម្តែង​រប​ស់ ស្វ័យ សុជាតា នោះ ក៏បាន​ធ្វើឱ្យ​ផលិតករ​ក៏ដូចជា​ក្រុមហ៊ុន​ទស្សនា​វ​ដ្តី​មួយ ចំនួន​បាន​ផ្តល់ឱកាស​ឱ្យ​នាង​បាន​ដើរ​លើ​វិថី​សិល្បៈ​ជាថ្មី ក្នុងនោះ​មានដូចជា​ទ​ស្សាវ​ដ្តី ក្នុងស្រុក ក៏បាន​ជ្រើសរើស​នាង​ឱ្យ​ដើរតួ​ជាតា​រា​ក្រប​មុខ​ផងដែរ​។

មិនតែប៉ុណ្ណោះ រឿង​ខ្លី​មួយ ដែល​ធ្វើឱ្យ​​ទស្សនិកជន​មានការ​ចាប់អារម្មណ៍​ខ្លាំង​នោះ​គឺ សាច់រឿង​អប់រំ​ខ្លី​ដែល​និយាយ​ពី​ទឹកចិត្ត​គ្រូបង្រៀន​ម្នាក់ និង ការដឹងគុណ​របស់​សិ​ស្ស​ចំពោះ​គ្រូ ដែល​រឿង​នោះ​មាន​ចំណងជើង​ថា « តើ​អ្នក​ធ្លាប់​នឹក​គ្រូ​របស់​អ្នក​ដែរឬទេ?» ។​​ទោះបីជា​មានមុខ​នៅលើ​ក្រប​មុខ​ទស្សនា​វ​ដ្តី និង នៅក្នុង​សាច់រឿង​ក្រោយពី​ផ្អាក​មួយរយៈ​ធំ​ក៏ដោយ ក៏ ស្វ័យ សុជាតា នៅតែ​ត្រូវការ​ការជួយជ្រោមជ្រែង​ពី​ទស្សនិកជន និង ផលិតករ​នានា​ដែរ ព្រោះថា ជីវភាព​របស់​​នាង​នៅពេលនេះ​កំពុង​ជួប​ទុក្ខលំបាក​ខ្លាំងណាស់ដែល​ខុសប្លែក​ឆ្ងាយ​ពី​ជីវិត​នៅក្នុង​សាច់រឿង​សម្តែង៕ ភូមិន្ទ​


 

 

Teacherតើអ្នកធ្លាប់នឹកដល់គ្រូរបស់អ្នកដែរឬទេ?ក្រោយពេលចេញពីសាលា មានអាជីពរៀងៗខ្លួន ប៉ុន្មានដងហើយ ដែលអ្នកធ្លាប់បានទៅសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ របស់អ្នក?

Posted by Sastra Film on Monday, November 2, 2015

 

Related