លោក សម រង្ស៊ី៖ ការដកលោក កឹម សុខា មិនសម ហេតុផលនោះទេ (វីដេអូ)

ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើងថា ការដកលោក កឹម សុខា ចេញពីអនុប្រធានទី១ នៃរដ្ឋសភា គឺធ្វើឡើង ដោយមិនត្រឹមត្រូវ មិនស្របច្បាប់នោះទេ ហើយថាគណបក្ស សង្រ្គោះជាតិ នឹងមិនដាក់មនុស្សជំនួស លោក កឹម សុខា នោះទេ។

លោក សម រង្ស៊ី បានបញ្ជាក់បែបនេះ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពីត្រឡប់មកដល់ប្រទេសកម្ពុជា នៅយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ។ លោក សម រង្ស៊ី បញ្ជាក់ថា «យើងអត់សម្រេចថា យើងនឹងដាក់ បេក្ខជនណាជំនួស លោក កឹម សុខា នៅពេលនេះទេ យើងយល់ឃើញថា ការដកនេះមិនត្រឹមត្រូវ មិនស្របច្បាប់ គឺយើងមិនឆ្លើយតបនោះទេ»។

គណបក្សសង្គ្រោះជាតិសម្រេចមិនដាក់បេក្ខជន ជំនួសលោក កឹម សុខា ជាអនុប្រធានទី១ រដ្ឋសភាទេ យប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥។

Posted by Cambodia National Rescue Party គណបក្សសង្រ្គោះជាតិ on Tuesday, November 3, 2015

លោក សម រង្ស៊ី៖ ការដកលោក កឹម សុខា មិនសម ហេតុផលនោះទេ (វីដេអូ)