រឿងអ្នក​ជំនួស​តំណែងលោក កឹម សុខា មិនទាន់បិទផ្លូវ ប៉ុន្តែ CNRP ទាមទាររកជន​ដៃដល់​វាយ​អ្នក​តំណាង​រាស្ត្រឲ្យ​ឃើញ​

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​មក​ដល់​រាជ​ធានីភ្នំពេញនា​ល្ងាច​ថ្ងៃទី​៣ ខែ​វិច្ឆិកា នេះ។ ថ្លែង​ទៅកាន់អ្នក​សារព័ត៌មាន​នៅអាកាសយាន​ដ្ឋានអន្តរ​ជាតិ លោក សម រង្ស៊ី បញ្ជាក់ថា គណបក្ស​របស់​លោក​នៅ​តែទាមទារឲ្យ​រដ្ឋាភិបាល​ស្វែង​រក​ជន​ដៃដល់​ដែល​បាន​វាយ​តំណាង​រាស្ត្រ​របស់​ខ្លួន គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ឲ្យឃើញ ជាមួយ​នឹងការងារ​ប្រកប​ដោយឯករាជ្យ។

ប្រធានគណបក្ស​ប្រឆាំង បាន​បន្ថែមថា ករណីអ្នក​ជំនួស​លោក កឹម សុខា នឹងមិន​ត្រូវ​បាន​លើក​យក​ទៅពិភាក្សា​ឡើយ ដរាបណា រដ្ឋាភិបាល​រកមុខជន​ដៃដល់​ដែល​វាយអ្នក​តំណាង​រាស្ត្រមិន​ឃើញ។ លោកអះអាងនឹងព្យាយាម​ដោះ​ស្រាយ​បញ្ហាដោយ​សន្តិវិធី។


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​