លោក ហ៊ុន សែន តែងតែ​ឆ្លៀត​ពេលយប់​ដើម្បី​អាន Messenger ក្នុង​ហ្វេ​ស​ប៊ុ​ក​

​ដំណឹង​ល្អ​សម្រាប់​អ្នក​ដែល​ចង់​រៀបរាប់​ការលំបាក​រប​ស់​ខ្លួន​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី​។ តាម​ការផ្សាយ​របស់​ទំ​ព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ «Samdech Hun Sen, Cambodian Prime Minister» លោក ហ៊ុន សែន តែងតែ​ឆ្លៀត​យក​ពេលវេលា​នៅពេល​យប់​អាន​សារ សំបុត្រ និង​សេចក្តី​ផ្តាំផ្ញើរ​ផ្សេងៗ​នៅ​ពលរដ្ឋ​ដែល​សរសេរ​តាមរយៈ Messenger ។​

​នា​រយៈពេល​ចុងក្រោយ​នេះ លោក ហ៊ុន សែន ហាក់ដូចជា​សកម្ម​យ៉ាង​ខ្លាំង​ក្នុងការ​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែលមាន​ការ​ចុច Like ជិត​១​លាន​៣​សែន​។ ពេលខ្លះ លោក​សរសេរ​ដោយ​ខ្លួនឯង​ផ្ទាល់ (​ប្រើពាក្យ​ខ្ញុំ​) ហើយ​សារ​ខ្លះ​បង្ហោះ​ដោយ​ក្រុមការងារ​របស់លោក​។​

​សារ​ដែល​ទំនង​សរសេរ​ដោយ​ក្រុមការងារ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី បាន​រៀបរាប់ថា​៖ «​ក្រៅ​អំពី​ការងារ​រាជរដ្ឋាភិបាល​នៅពេល​ថ្ងៃ សម្តេច​តេ​ជោ តែងតែ​ឆ្លៀត​យក​ពេលវេលា​នៅពេល​យប់​អាន​សារ សំបុត្រ និង​សេចក្តី​ផ្តាំផ្ញើរ​ផ្សេងៗ របស់​ប្រជាពលរដ្ឋ​ដែល​បាន​សរសេរ​មកកាន់​ស​ម្តេច​តាមរយៈ Messenger នៅក្នុង Facebook» ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​