ចាប់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់​រឹបអូស​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ទម្ងន់​១​គីឡូក្រាម

ខេត្តរតនគិរី​៖ ជនជាតិ​ឡាវ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុងករណី​រក្សាទុក និង​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ប៉ាក់កា​ឡាន់ ស្រុក​ប៉ា​កាឡា​ន់ ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី​។ កម្លាំង​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បានបញ្ជាក់​បាន​ថ្លែង​ដឹងថា នគរបាល​ខេត្ត​សហការ​ជាមួយ​ប៉ូលិស​ក្រុង​បាន​លុង​ចុះ​ចាប់ខ្លួន​បុរស​ជនជាតិ​ឡាវ​ម្នាក់ ពាក់ព័ន្ធ​រក្សាទុក និង​ជួញដូរ​គ្រឿងញៀន​ដែល​ត្រូវ​សមត្ថកិច្ច​ធ្វើការ​តាមដាន​ជា​យូរ​មកហើយ ទើប​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៥​បាន​ឈានដល់​ចាប់ខ្លួន​។​

​សមត្ថកិច្ច​បានបញ្ជាក់​បន្ថែមទៀតថា ជនសង្ស័យ​រូបនេះ​មានឈ្មោះ ស៊ីត វី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ឡាវ ទីលំនៅ​ភូមិ​បាក់​គៀប ឃុំ​ឃី​ណាក ស្រុក​មឿង​ឃោ​ង ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ ។ សម្ថ​ត​កិច្ច​រឹបអូស​បាន​ថ្នាំញៀន​ប្រភេទ ម៉ា​ទឹកកក​១​ថង់​ធំ មាន​ទំងន់​១​គីឡូក្រាម រថយន្ត​១​គ្រឿង ពណ៌​ខ្មៅ ម៉ាក TOYOTA TACOMA គ្មាន​ស្លាក​លេខ ហើយ​វត្ថុតាង​ត្រូវ បាន​បញ្ជូនមក​ស្នងកា​រ​ខេត្ត នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ​។ ជនសង្ស័យ​ត្រូវ​ស​ត្ថ​កិច្ច​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ លីវ​ណ្ណៈ​

KA-03-11-2015-44 KA-03-11-2015-45