លោក សម រង្ស៊ី និង​លោក កឹម សុខា វិល​ត្រឡប់​មក​ដល់​កម្ពុជា

លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ វិល​ត្រឡប់​ចូល​កម្ពុជា ដូច​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា។ ការ​វិល​ត្រឡប់​ចូល​កម្ពុជា វិញ​របស់ លោក សម រង្ស៊ី នៅ​ពេល​នេះ គឺ​ស្រប​ពេល​ដែល​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា មាន​ស្ថានភាព​មិន​ល្អ​ប្រសើរ ក្រោយ​ពេល​ធ្វើ​បាតុកម្ម​ទម្លាក់ លោក កឹម សុខា ចេញ​ពី​តំណែង​អនុប្រធាន​ទី​១ រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ តុលា។

សូម​ស្ដាប់ លោក ម៉ម មុនីរតន៍ រាយការណ៍​អំពី​ការ​វិល​ត្រឡប់​របស់ លោក សម រង្ស៊ី និង​លោក កឹម សុខា ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។