ស្ថានីយ​អវកាស​អន្តរជាតិ​ប្រារព្ធ​ខួប​ទី១៥​នៃ​ការ​មាន​វត្តមាន​មនុស្ស​ជា​ប្រចាំ​នៅ​ទីនោះ

ស្ថានីយ​អវកាស​អន្តរជាតិ​ប្រារព្ធ​ខួប​ទី១៥​នៃ​ការ​មាន​វត្តមាន​មនុស្ស​ជា​ប្រចាំ​នៅ​ទីនោះ

រូបថតឯកសារ៖ អវកាស​យានិក​ Anton​ Shkaplerov​ (កណ្តាល) ​និងអវកាស​​យានិករុស្ស៊ី ​​Anatoly Ivanishin​ ​​​(ស្តាំ) និង​អវកាស​យានិក​អាមេរិក​​ Daniel Burbank ដើរ​ជាមួយ​គ្នា​បន្ទាប់ពី​បញ្ចប់​ការ​ពិ​និត្យសុខភាព​នៅមជ្ឈមណ្ឌល​អវកាស​ Star City ខាង​ក្រៅ​​ទីក្រុង​​​មូស្គូ​។

ប្រវត្តិសាស្រ្ត​ដ៏វែង​រយៈពេល​៥ទសវត្សរ៍​នៃ​ការហោះ​ហើរ​របស់​មនុស្ស​ជាតិ​បាន​ឈាន​ដល់​កម្រិត​កំពូល​មួយ​ទៀត​កាលពីថ្ងៃ​ចន្ទ ​ដោយ​ពួក​គេ​បាន​ប្រារព្ធ​ខួប​លើក​ទី​១៥​នៃ​ក្រុម​យានិក​ដំបូង​ដែល​បាន​ស្នាក់​នៅ​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​ស្ថានីយ​អវកាស​អន្តរជាតិ។​

មាន​មនុស្ស​ជាង​២២០នាក់​ដែល​តំណាង​ឱ្យ​ប្រទេស​ចំនួន​១៧​ បាន​ហោះ​មក​សំចត​នៅ​លើ​យាន ​ISS ​ចាប់​តាំងពី​អវកាស​យានិក​អាមេរិកាំង ​William Shepherd ​និង​អវកាសយានិក​រុស្ស៊ី Sergei Krikalev ​និង​ Yuri Gidzenko ​បាន​ហោះ​មក​សំចត​នៅ​ស្ថានីយ​នេះ​ជាលើក​ដំបូង។ នៅ​ពេល​នោះ ​មាន​តែ​ស្ថានីយ​ធ្វើការ​ចំនួន​បី​តែ​ប៉ុណ្ណោះ។​ រយៈពេល​ជាច្រើន​ឆ្នាំ​នៃ​ការហោះ​ហើរ​ទៅ​មក​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ផ្គត់ផ្គង់​ផ្នែក​ផ្សេងៗ​ដល់​ស្ថានីយ​អវកាស​ដែល​មាន​តម្លៃ​១០០ពាន់​លាន​ដុល្លារ​នេះ​ ធ្វើ​ឱ្យ​ស្ថានីយ​នេះ​មានមាឌ​រហូតដល់​ទៅ​ជិត​១លាន​ផោន ហើយ​មាន​កម្រិត​សម្ពាធ​ស្មើ​នឹង​យន្តហោះ​ប៊ូអ៊ីង​៧៤៧។

ខួបនេះ​ធ្វើ​ឡើង​ក្នុង​ខណៈ​ពេល​ដែល​លោក​ Scott Kelly ​មេបញ្ជាការ​សហរដ្ឋ​អាមេរិក ​និង​លោក​ Mikhail Kornienko ​អវកាស​យានិក​រុស្ស៊ី ​ចំណាយ​ពេល​មួយ​ឆ្នាំ​ពេញ​នៅលើ​យាន​អវកាស​ ISS។ អ្នក​វិទ្យាសាស្រ្ត​នឹង​សិក្សា​អំពី​ផលប៉ះពាល់​ពី​ការ​ថយ​ទម្ងន់ ​ការប្រឈម​មុខ​នឹង​ជាតិ​វិទ្យុសកម្ម ​និង​ការ​បំបែក​រាងកាយ​មនុស្ស​ឱ្យ​នៅ​ឆ្ងាយ​ពីគេ​ឯង ក្នុង​អំឡុង​ពេល​ហោះហើរ​លើ​អាកាស​ដែល​មាន​រយៈ​ពេល​យូរ​នេះ ដើម្បី​ត្រៀម​រៀបចំ​សម្រាប់​ការហោះហើរ​ដែល​មាន​មនុស្ស​បើក​ទៅ​ភពព្រះ​អង្គារ៕