ផ្កាយ​៤​ប៉ូលិស​ កង​ សុ​ខន​ ត្រូវ​បាន​ដកហូត​តំណែង​ពី​អគ្គលេខាធិការ​រង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ កង​ សុ​ខន​ នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ អត្តលេខ​០៣៣៨​ ដែល​មានមុខ​តំណែង​ត្រួត​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ​ ក្រសួងមហាផ្ទៃ​ផង​ និង​ជា​អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ផង​ ឥឡូវនេះ​ ត្រូវ​បាន​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​ត្រាស់​បង្គាប់​បញ្ចប់​មុខ​តំណែង​ពី​អគ្គលេខាធិការ​រង​ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​វិញ​ហើយ​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១៥/១០៣១​ ចុះ​ថ្ងៃ​ទី​០៩​ ខែតុលា​ ឆ្នាំ​២០១៥​ ។​

​មិន​ទាន់​បានដឹង​មូលហេតុ​ពិតប្រាកដ​ដែល​នាំ​ឲ្យ​មានការ​បញ្ចប់​មុខ​តំណែង​នាយ​ឧត្តមសេនីយ៍​ប៉ូលិស​ កង​ សុ​ខន​ ពី​អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ដែល​មាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ កែ​ គឹ​ម​យ៉ា​ន​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​ប្រធាន​អាជ្ញាធរ​នោះ​នៅឡើយ​ទេ​ ។​

​សូម​បញ្ជាក់​ជូន​ថា​ លោក​ កង​ សុ​ខន​ នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ អត្តលេខ​០៣៣៨​ ទទួល​បានការ​តែងតាំង​ជា​អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​ តាំងពី​នៅ​មាន​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​មក​ម្ល៉េះ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១១/៤៨០​ ចុះ​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១១​ ៕​

ផ្កាយ​៤​ប៉ូលិស​ កង​ សុ​ខន​ ត្រូវ​បាន​ដកហូត​តំណែង​ពី​អគ្គលេខាធិការ​រង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ផ្កាយ​៤​ប៉ូលិស​ កង​ សុ​ខន​ ត្រូវ​បាន​ដកហូត​តំណែង​ពី​អគ្គលេខាធិការ​រង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ផ្កាយ​៤​ប៉ូលិស​ កង​ សុ​ខន​ ត្រូវ​បាន​ដកហូត​តំណែង​ពី​អគ្គលេខាធិការ​រង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​