លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ ត្រូវ​បាន​តែងតាំង​ និង​ផ្តល់​ឋានៈ​ថ្មី​ឡើង​វិញ​

​តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ គឺ​សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រមុខរដ្ឋ​ស្តីទី​ ក្នុង​ព្រះ​បរម​នាម​ និង​តាម​ព្រះរាជ​ត្រាស់​បង្គាប់​របស់​ព្រះករុណា​ព្រះមហាក្សត្រ​ បាន​ចុះហត្ថលេខា​ និង​ព្រះរាជ​លញ្ឆករ​លើ​ព្រះរាជក្រឹត្យ​មួយ​លេខ​ន​ស​/​រក​ត​/០៩១៥/៩៧៤​ ចុះ​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ធ្វើការ​តែងតាំង​ និង​ផ្តល់​ឋានៈ​ថ្មី​ឡើង​វិញ​នូវ​សមាសភាព​ថ្នាក់ដឹកនាំ​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​ នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ន​ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ចំនួន​១២​នាក់​ ដូច​ខាងក្រោម​ ៖

១-​ឯកឧត្តម​ វ៉ា​ គឹ​ម​ហុង​ ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​បេសកកម្ម​ពិសេស​ ជា​ប្រធាន​
២-​ឯកឧត្តម​ ឡុ​ង​ វិ​សា​លោ​ ជា​អនុប្រធាន​ទី​១​ មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​
៣-​ឯកឧត្តម​ ប្រុ​ក​ សា​រឿ​ន​ ជា​អនុប្រធាន​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​
៤-​ឯកឧត្តម​ ភេ​ម​ សុ​ខុន​ ជា​អនុប្រធាន​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​
៥-​ឯកឧត្តម​ ឡាំ​ ជា​ ជា​អនុប្រធាន​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​
៦-​លោក​ជំទាវ​ កុយ​ ពិសី​ ជា​លេខាធិការ​ និង​ជា​អនុប្រធាន​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​
៧-​ឯកឧត្តម​ ស៊ឹ​ន​ សុធា​នី​ ជា​អនុប្រធាន​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​
៨-​ឯកឧត្តម​ ស៊ា​ ម៉ៅ​ ជា​អនុប្រធាន​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​
៩-​ឯកឧត្តម​ កុយ​ វិសុទ្ធ​ ជា​អនុប្រធាន​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​
១០-​ឯកឧត្តម​ ឡាយ​ សៀង​លី​ ជា​អនុប្រធាន​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​
១១-​ឯកឧត្តម​ ង៉ា​ន់​ វណ្ណ​រ័​ត្ន​ ជា​អនុប្រធាន​ មាន​ឋានៈ​ស្មើ​អគ្គនាយក​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​
១២-​ឯកឧត្តម​ ហាស់​ ផល្លា​រិ​ទ្ធ​ ជា​អនុប្រធាន​ មាន​ឋានៈ​ស្មើ​អគ្គនាយក​ ៕​

លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ ត្រូវ​បាន​តែងតាំង​ និង​ផ្តល់​ឋានៈ​ថ្មី​ឡើង​វិញ​