អេ យ៉ានុត ប្រកួតជាមួយថៃនៅសៀមរាប

ភ្នំពេញ:     ​ស្ថាន​នី​យ៍​ទូរទស្សន៍ CTN បាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ផន ស្នេហ៍ ស៊ីត​ប៉ា​ធី​ម​លើ​សង្វៀន​ខេត្តសៀមរាប ។​

​    ​អ្នក​ប្រដាល់​ស្រី​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។ សម្រាប់​ស្រុក​ខ្មែ​រយ៉ា​នុត​ជា​កីឡា​ការិនី​ជើង​ខ្លាំង​មួយរូប​ដែល​លំបាក​ រក​គូប្រកួត​ណាស់ដែរ ។​កីឡាការិនី​រូបនេះ​ល្អ​ទាំង​ជង្គង់ ទាំង​កណ្ដាប់ដៃ​ហើយ​ចិត្ត​ របស់គេ​ធំ​សម្បើម​ណាស់ ។​

​    ​ចំពោះ​កីឡាការិនី​ថៃ​ផន​ស្នេហ៍​វិញ​នោះគេ​មិនដឹងថា​មាន​សមត្ថភាព​ប៉ុណ្ណា​ នោះទេ​តែបើ​តាម​អ្នកគ្រប់គ្រង​កម្ម​វិធី​ប្រដាល់​នោះ​ថា​មិន​អន់​ឡើយ ។​គេ​អាច​ប្រកួត​គ្នា​បានល្អ​មើល​ចាំមើល​នរណា​ឈ្នះ ?

​    ​ឃីម បូរ៉ា​ក្លឹប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ ថៃ​ជិន ណា​ផូ​ប៉ា​កប​ផន​សូ​រិន្ទ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​    ​អ្នក​ប្រដាល់​ថៃ​រូបនេះ​មិន​អន់​ទេ ឯ បូរ៉ា​ក៏​មិន​ខ្សោយ​ដែរ​ចាំមើល​នរណា​ជា​អ្នកឈ្នះ ? គេ​ជឿថា​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​នឹង​ប្រកួត​គ្នា ៥ ទឹកជា​មិនខានឡើយ ។​

​     ​ចាន់ រក្សា​ក្លឹប​អេ​ភូ​ថង​កីឡា​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​សៃ​យោគ ស៊ីត​សាម​ផាក់ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​     ​រក្សា​ពូកែ​ជង្គង់ និង កែង ឯ​សៃ​យោគ ក៏មាន​ផ្លែ​មិន​អន់​ដែរ​ចាំមើល​នរណា​ជា​អ្នកឈ្នះ​ក្នុងការ​ប្រកួត​នេះ ។​គួរ​បញ្ជាក់ថា​ពួកគេ​សុទ្ធតែ​អះអាង​ពី​ការយក​ឈ្នះ​ដូចគ្នា ។​

​    ​ជ័យ វណ្ណៈ​ក្លឹប​ឃ្លាំងមឿង​កីឡា​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​អេក​រៈ ស៊ីត​ប៉ា​ធី​ម ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ដែរ ។​

​    ​វណ្ណៈ​ជា​អ្នក​ប្រដាល់​ចិត្ត​តូច​ទេ​តែ​កែង និង ជង្គង់​គេ​ល្អ​រហ័ស ឯ អេក​រៈ​មិនដឹងថា​យ​ឮា​ង​ណា​នោះទេ​ចើ​មើល​នរណា​ឈ្នះ​ក្នុងការ​ប្រកួត​នេះ ?