DJ ល្បី​ម្នាក់​ដឹង​រឿង​អាថ៌កំបាំង Taylor Swift ហើយ​ខ្លាច​មួយ​ជីវិត មិន​ហ៊ាន​ប៉ះពាល់​នាង


DJ ល្បី​ម្នាក់​ដឹង​រឿង​អាថ៌កំបាំង Taylor Swift ហើយ​ខ្លាច​មួយ​ជីវិត មិន​ហ៊ាន​ប៉ះពាល់​នាង

Diplo ដែល​ជា DJ អាមេរិក​ល្បី​ឈ្មោះ​មួយ​រូប បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​ឲ្យ​ទស្សនាវដ្ដី GQ សម្រាប់​ខែ​កុម្ភៈ ឆ្នាំ​២០១៥ ថា លោក​បាន​ដឹង​ពី​រឿង​អាថ៌កំបាំង​របស់​កំពូល​តារា​ចម្រៀង​អាមេរិក Taylor Swift ហើយ​ធ្វើ​ឲ្យ​លោក​ភ័យ​ខ្លាច​មួយ​ជីវិត ស្ទើរ​នឹង​បាត់បង់​ជីវិត​ទៀត​ផង។

 

ក្នុង​បទ​សម្ភាសន៍​សម្រាប់​ចុះ​ផ្សាយ​ក្រោម​ចំណង​ជើង​ថា “19 Musicians That Matter” Diplo ហាក់​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ថា​តើ​អាថ៌កំបាំង​នោះ​ជា​អ្វី​ឲ្យ​ជាក់លាក់​នោះ​ទេ តែ​លោក​ខ្លាច​មួយ​ជីវិត​មិន​ហ៊ាន​ឈ្លោះ​ប៉ះពាល់​នាង។

 

DJ ល្បី​ម្នាក់​ដឹង​រឿង​អាថ៌កំបាំង Taylor Swift ហើយ​ខ្លាច​មួយ​ជីវិត មិន​ហ៊ាន​ប៉ះពាល់​នាង

 

លោក​បាន​រៀបរាប់​ថា កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ Diplo បាន​បង្ហោះ​សារ​លើ Twitter ថា “Someone should make a kickstarter to get taylor swift a booty” ឬ​មាន​ន័យ​ថា “នរណា​ម្នាក់​គួរ​ចាប់​ផ្ដើម​គម្រោង​លើ kickstarter ដើម្បី​ធ្វើ​​គូទ​​ឲ្យ Taylor”។ សារ​នេះ​ប្រមាថ​មើល​ងាយ​​ចំអក​ឲ្យ Taylor ដែល​មាន​គូទ​ស្វិត។

 

DJ ល្បី​ម្នាក់​ដឹង​រឿង​អាថ៌កំបាំង Taylor Swift ហើយ​ខ្លាច​មួយ​ជីវិត មិន​ហ៊ាន​ប៉ះពាល់​នាង

 

DJ ល្បី​ម្នាក់​ដឹង​រឿង​អាថ៌កំបាំង Taylor Swift ហើយ​ខ្លាច​មួយ​ជីវិត មិន​ហ៊ាន​ប៉ះពាល់​នាង

DJ ល្បី​ម្នាក់​ដឹង​រឿង​អាថ៌កំបាំង Taylor Swift ហើយ​ខ្លាច​មួយ​ជីវិត មិន​ហ៊ាន​ប៉ះពាល់​នាង

 

គ្រាន់​តែ​បង្ហោះ​ភ្លាម អ្នក​គាំទ្រ​ជា​ច្រើន​របស់ Taylor បាន​គំរាម​សម្លាប់ Diplo និង​ក្រុម​ការងារ​ ខណៈ​ដែល​អ្នកគាំទ្រ​របស់ Taylor មាន​រហូត​ដល់ ៤០​លាន​នាក់​ឯណោះ​លើ Twitter។ Taylor មាន​ឥទ្ធិពល​ខ្លាំង​ណាស់។ លោក​មិន​ហ៊ាន​ធ្វើ​ផ្ដេសផ្ដាស​លើ​ Twitter ទៀត​ហើយ។ Diplo បញ្ជាក់​យ៉ាង​ដូច្នេះ។

 

DJ ល្បី​ម្នាក់​ដឹង​រឿង​អាថ៌កំបាំង Taylor Swift ហើយ​ខ្លាច​មួយ​ជីវិត មិន​ហ៊ាន​ប៉ះពាល់​នាង

 

បន្ទាប់​ពី Diplo បាន​បង្ហោះ​សារ​នោះ​លើ Twitter កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ទស្សនាវដ្ដី US Weekly បាន​សន្និដ្ឋាន​ថា សារ​ចំអក​​នោះ​កើត​ឡើង​ដោយ​សារ​តែ Taylor បាន​និពន្ធ​ចម្រៀងឌឺ “Bad Blood” សំដៅ​លើ​បញ្ហា​ទំនាក់ទំនង​រវាង Diplo និង​តារា​ចម្រៀង Katy Perry៕

 

ដោយ៖ សុផាត
ប្រភព៖ huffingtonpost