តើ​ Messi អាច​ជា​ទាន់​ប្រកួត​​ធំ​ El Clasico ចុង​ខែ​នេះ​ទេ?

តើ​ Messi អាច​ជា​ទាន់​ប្រកួត​​ធំ​ El Clasico ចុង​ខែ​នេះ​ទេ?

Lionel Messi ​តារា​ឆ្នើម​ក្រុម​ Barcelona ប្រហែល​មិន​អាច​ជាសះស្បើយ​ទាន់​ពេល​វេលា ដើម្បី​អាច​ចូល​លេង​ប្រកួត​ធំ El Clasico ដែល​នឹង​ត្រូវ​ប៉ះ​ Real Madrid នៅ​ចុង​ខែ​វិច្ឆិកា​នេះ តាមការរំពឹងទុកនោះទេ។ នេះ​បើ​​តាម​ Goal។

 

តើ​ Messi អាច​ជា​ទាន់​ប្រកួត​​ធំ​ El Clasico ចុង​ខែ​នេះ​ទេ?

 

​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ បាន​រង​របួស​​ជង្គង់​ធ្ងន់ធ្ងរ កាល​ Barca ឈ្នះ​ Las Palmas ២-១ តាំង​ពី​ខែ​កញ្ញា។ ប៉ុន្តែ​​បើ​តាម​​ការ​រំពឹង​ទុក​ពី​ពេល​មុន​នោះ គឺ​កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ នឹង​អាច​ជា​ទាន់​​​ពេល​ប៉ះ​ Real Madrid នៅ​ Bernabeu ​នា​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​ខាង​មុខ។

 

ផ្ទុយទៅវិញ ​កីឡាករ​ដែល​អវត្តមាន​រយៈ​ពេល​ជាង​១​ខែ​មក​ហើយ​នេះ នៅ​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​ហ្វឹកហាត់​បាន​វិញ​នៅ​ឡើយ​ទេ រហូត​មក​ទល់​ពេល​នេះ។

 

Jordi Ardevol ​អតីត​ប្រធាន​ផ្នែក​​វេជ្ជសាស្ត្រ ក្លិប​ Barcelona បាន​ឲ្យ​ដឹង​ថា៖ “គាត់​​អាច​ចូល​លេង​បាន លុះ​ត្រា​តែ​គាត់​បង្ហាញ​ខ្លួន​ចូល​ហ្វឹកហាត់​សិន។​ យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន ហើយ​បើ​គាត់​នៅ​ប្រើ​ប្រាស់​ថ្នាំ​ពេទ្យ​នៅ​ឡើយ​ទេ ​រឿង​ល្អ​បំផុត​គឺ​កុំ​​ទាន់​ឲ្យ​គាត់​លេង ព្រោះ​វា​ងាយ​ស្រួល នឹង​លាប់​ឡើង​វិញ”។

 

Messi ​ក៏​នឹង​អាច​អវត្តមាន​ពី​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ​សម្រាប់​ការ​ប្រកួត​ជម្រុះ​ World Cup ដែល​នឹង​ត្រូវ​ប៉ះ​​ប្រេស៊ីល និង​កូឡុំប៊ី​​នៅ​ចុង​ខែ​វិច្ឆិកា​នេះ​ដែរ ខណៈ​ដែល​ប្រកួត​ El Clasico ​ជាមួយ​ Real នៅ​៤​ថ្ងៃ​បន្ទាប់​កៀកៗ​​គ្នា៕

 

-ចុចអាន៖ Ronaldo ​ពន្យល់​ហេតុផល​ដែល​ខ្លួន​ល្អ​ជាង Messi

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ goal