ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​៣៤​) ទប់​ទឹក​ភ្នែក​ផង​ ពេល​អាន​ភាគ​នេះ​!

ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​៣៤​) ទប់​ទឹក​ភ្នែក​ផង​ ពេល​អាន​ភាគ​នេះ​!

ភាគ​ទី​៣៤​

«វង្ស​ សង្វារ​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​បាន​នៅ​ជិត​នាង ដួង​ មេត្រី!»
សម្ដី​គេ​ខ្លីៗ ​តែ​ធ្វើ​ឱ្យ​ទឹកភ្នែក​នាង​ស្រក់​ធា្លក់។
ស្រី​ម្នាក់​ដែល​មិន​ងាយ​យំ ក៏​មិន​ងាយ​សើច​ បែរ​ជា​មិន​ដែល​បាន​ទទួល​ពាក្យ​នេះ​ពី​បុរស​ដែល​នាង​បាន​រង់ចាំ​ជា​យូរ​មក​ហើយ​នោះ​ទេ។
អ្នក​ប្រុស​ធំ​ឈាន​មក​ដល់ គេ​ឱប​នាង​ពី​ក្រោយ​ក្នុង​រង្វង់​ដៃ ​ហើយ​វាចា​បន្ថែម៖
«បើ​នេះ​ជា​ស្នេហា​ពិត យើង​តស៊ូ​ជាមួយគ្នា​ទៅ!»
នាង​ឈ្ងោក​មុខ​ ហើយ​ដក​ដៃ​គេ​ចេញពី​ចង្កេះ។

ដួង​ មេត្រី​បែរ​មក​រក​នាយ ហើយ​លើក​ដៃ​ជូត​ទឹកភ្នែក ព្រោះ​នាង​ដឹង​ថា ទឹកភ្នែក​នាង​ទោះ​តិចតួច​នេះ​ ក៏​ល្មម​អាច​សម្លាប់​ចិត្ត​នាយ​បាន។
«លោក​មិន​ចង់​ឃើញ​មេត្រី​យំ! ក៏​មិន​ចង់​ឃើញ​ស្រី​ម្នាក់​នេះ​ឈឺចាប់​បន្ថែម​ទៀត​ តើ​មែន​ទេ?!»
គេ​មិន​មាត់ តែ​ភ្នែក​គេ​ក្រហម ​ហើយ​សម្លឹង​មក​នាង​ស្ទើរ​តែ​ជ្រុះ​បេះដូង​ដល់​ដី​ ព្រោះ​ក្ដី​អាណិត​ដ៏​ធំធេង​ឥត​បី​នឹង​ពណ៌នា​បាន។
សំឡេង​នាង​ខ្សឹកខ្សួល​ក៏​នៅ​ខំ​ទ្រាំ​រៀបចំ​ឫកពា នាង​ស្រក់​ទឹកភ្នែក​មិន​ចេះ​ចប់​ក៏​នៅតែ​ជម្នះ​ជូត​ជានិច្ច​  តើ​ពេល​ណា​បាន​ស្ងួត​ទៅ?

នាង​ខំ​ធ្វើ​ឫក​ជា​អ្នក​នាង​ធំ ជា​មនុស្ស​ចាស់ទុំ ទាំង​ខ្លួនឯង​នៅ​ក្មេង​ល្ហក់ ធ្វើ​ជា​ដាច់​ចិត្ត​ទាំង​ចិត្ត​នៅ​ឈឺផ្សា ហើយ​នាង​នៅ​ខំប្រឹង​និយាយ​ទៅ​រក​នាយ ពេល​ដែល​នាយ​ហា​អ្វី​ក៏​មិន​រួច៖
«បើ​លោក​មិន​ចង់​ឃើញ​ខ្ញុំ​ក្នុង​សភាព​បែប​នេះ​ទៅ​ទៀត​នោះ​ទេ​ លោក​កុំ​បង្ហាញ​ខ្លួនឯង កុំ​ទៅ​ផ្ទះ​ខ្ញុំ​ហើយ…. ហើយ​ឈប់​ទៅ​ណា៎ ពាក្យ​ស្រលាញ់​ពាក្យ​អី! វា​គ្មាន​ថ្ងៃ​ក្លាយ​ទៅ​ជា​ការ​ពិត​នោះ​ទេ!»
នាង​សម្លឹង​គេ ហើយ​លែង​ជូត​ទឹកភ្នែក។
វង្ស ​សង្វារ​ ឈរ​ទ្រឹង​នៅ​ពី​មុខ​នាង ភ្នែក​នាយ​សម្លឹង​នាង​ជាមួយ​ទុក្ខ​ល្ហល្ហេវ​ប៉ុន​មហាសាគរ។
នាង​ដក​ភ្នែក​ចេញ​ពី​បេះដូង​គេ ​ព្រោះ​នាង​ចង់​គេច​ ហើយ​និយាយ​បន្ថែម​យឺតៗ៖
«ទុក​ថា យើង​មិនដែល​បាន​គិត​ពី​រឿង​នោះ ហើយ​គ្រប់​យ៉ាង​គឺ​គ្មាន​ទេ​ ជា​ការ​ស្រមៃ​មួយ​ដែល​រំលង​ផុត​ទៅ​ហើយ!» […]

 

ចុចអានភាគទី៣៤ទាំងស្រុង​!


 
ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​៣៤​) ទប់​ទឹក​ភ្នែក​ផង​ ពេល​អាន​ភាគ​នេះ​!
 
ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ