១ បទ​​​នាយ ចឺម ​មិន​បាន​មួយ​ខែ​ផង មាន​អ្នក​ទស្សនា​ជាង ១ លាន​ដង

១ បទ​​​នាយ ចឺម ​មិន​បាន​មួយ​ខែ​ផង មាន​អ្នក​ទស្សនា​ជាង ១ លាន​ដង

តារា​សម្ដែង និង​ចម្រៀង​បែប​ក្រមិចក្រមើម នាយ ចឺម ពិតជា​មិន​ធម្មតា​មែន​គ្រាន់តែ​មួយ​បទ “ពុក​អើយ​ម៉ែ​អើយ ! នាង​ការ​ចោល​ខ្ញុំ​ហើយ” បង្ហោះ​ចូល​ក្នុង YouTube មិន​ដល់​មួយ​ខែ​ផង​មាន​អ្នក​ទស្សនា​ច្រើន​ជាង ១ លាន​ដង​បាត់​ទៅ​ហើយ។

 

១ បទ​​​នាយ ចឺម ​មិន​បាន​មួយ​ខែ​ផង មាន​អ្នក​ទស្សនា​ជាង ១ លាន​ដង

 

កន្លង​មក​ធ្លាប់​មាន​បទ​ចម្រៀង​របស់​តារា​ចម្រៀង​ជាច្រើន​ដូចជា​កញ្ញា មាស សុខសោភា លោក ព្រាប សុវត្ថិ ខេមរ សិរីមន្ត ជាដើម​ដែល​មាន​ចំនួន​អ្នក​ទស្សនា​កើន​ដល់​ជាង ១ លាន​ដង​បែបនេះ​ដែរ តែ​ចម្រៀង​ទាំង​នោះ​សុទ្ធតែ​ចេញ​អស់​រយៈ​យូរ​គួរសម​ទើប​ទទួល​បាន​អ្នក​ចូល​មើល​ច្រើន​បែប​នោះ។ ចំពោះ​តារា​ចម្រៀង​ចំណូល​ថ្មី​របស់​សាន់ដេ រូប​នេះ​វិញ​គឺ​ត្រឹមតែ ២៦ ថ្ងៃ​ប៉ុណ្ណោះ​មាន​អ្នក​ចូល​មើល ១ ១៣៨ ៦៥៣ ដង​ហើយ។

 

តារា​កំប្លែង​វ័យ​ ១៨ ​ឆ្នាំ ខាង​លើ​ធ្លាប់​បាន​ប្រាប់​ថា​មាន​មោទនភាព​ចំពោះ​បទ​ចម្រៀង​មនោសញ្ចេតនា​លើក​ដំបូង​នៅ​ក្នុង​ផលិតកម្ម សាន់ដេ ខណៈ​កំពុង​ទទួល​បាន​ការ​គាំទ្រ​លើស​ពី​ការ​រំពឹង​ទុក។ “អូហ៍! ទៅ​ដល់​ណា​ក៏​លឺ​គេ​ស្ដាប់​ដែរ​បង និយាយ​ទៅ​ជោគជ័យ​តែ​ម្ដង ហើយ​មិន​នឹក​ស្មាន​មាន​បង​ប្អូន​យើង​ស្ដាប់​បទ​ខ្ញុំ​ច្រើន​ណាស់”៕

 

ចង់​ដឹង​ថា​ការ​ច្រៀង ​របស់​នាយ ចឺម ពីរោះ​យ៉ាង​ណា​នោះ ទស្សនា​វីដេអូ​ខាងក្រោម៖

 

 

 

អត្ថបទ៖ទ្រី រ៉ាវី