មើល Angelababy សឹង​មិន​ស្គាល់​ពេល​អត់​ផាត់​មុខ

មើល Angelababy សឹង​មិន​ស្គាល់​ពេល​អត់​ផាត់​មុខ

នៅ​ពេល​បាន​បញ្ជាក់​​ថា​ខ្លួន​ពិត​ជា​មិន​បាន​កែ​សម្ផស្ស​ពិត​មែន តារា​សម្ដែង Angelababy ដែល​ជា​ប្រពន្ធ​របស់ Huang Xiaoming មាន​ទំនុក​ចិត្ត​នឹង​ផ្ទៃ​មុខ​របស់​ខ្លួន​ឯង​នៅ​ពេល​ចេញ​ក្រៅ​ទាំង​មិន​ផាត់​មុខ តែ​មុខ​ដែល​មិន​ទាន់​តែង​របស់​នាង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មើល​សឹង​​មិន​ស្គាល់។

 

មើល Angelababy សឹង​មិន​ស្គាល់​ពេល​អត់​ផាត់​មុខ

 

កាល​ពី​ល្ងាច​ថ្ងៃ​ទី ២៥ ខែ​តុលា តារា​​ក្នុង​កម្មវិធី Running Man របស់​ចិន​បាន​ជួប​ជុំ​គ្នា​នៅ​ទីក្រុង Haikou ខេត្ត Henan ប្រទេស​ចិន​ដើម្បី​ថត​រូប​ជុំ​គ្នា​។ ក្រៅ​ពី​​វត្តមាន​របស់ Luhan សមាជិក​ថ្មី​ក្នុង​រដូវ​ទី​បី គ្រប់​ការ​ចាប់​អារម្មណ៍​ទាំង​អស់​ត្រូវ​ធ្លាក់​លើ Angelababy។

 

នៅ​ក្នុង​រូប​គេ​សង្កេត​ឃើញ​ថា Angela មិន​​បាន​ផាត់​មុខ​ឡើយ​ ពេល​ថត​រូប​ជាមួយ​អ្នក​ដឹក​នាំ​កម្មវិធី​និង​មិត្ត​រួម​ការងារ​ក្នុង​កម្មវិធី​។ គេហទំព័រ Sina បាន​​បញ្ចេញ​មតិ​ថា មុខ​របស់​តារា​សម្ដែង​រូប​នេះ​នៅ​ពេល​មិន​ផាត់​មុខ​ មើល​ទៅ​ស្លេក​ស្លាំង ហើយ​ស្បែក​មាន​សភាព​លឿង។

 

ក្រោយ​ពី​រូបថត​របស់ Baby ត្រូវ​បាន​ចុះ​ផ្សាយ អ្នក​​ប្រើ​ប្រាស់​អ៊ីនធឺណិត​ចិន​បាន​បញ្ចេញ​មតិ​របស់​ពួក​គេ​ថា “មិន​អាច​ទទួល​យក​​បាន” “នៅ​ពេល​នេះ ​ខ្ញុំ​ជឿ​ហើយ​ថា​នាង​ពិត​ជា​មិន​បាន​កែ​មុខ​ពិត​មែន” “មុខ​របស់​អ្នក​ដឹក​នាំ​កម្មវិធី​​មើល​ទៅ​​ស្អាត​ជាង​នាង​ផង”។ អ្នក​គាំទ្រ​របស់​តារា​សម្ដែង​អាយុ ២៦ ឆ្នាំ បាន​ដាស់​តឿន​នាង​ថា លើក​ក្រោយ​បើ​មិន​ផាត់​មុខ​ទេ​ នាង​គួរ​តែ​ពាក់​វ៉ែនតា​ខ្មៅ​ នឹង​មើល​ទៅ​សមរម្យ​ជាង​នេះ៕

 

មើល Angelababy សឹង​មិន​ស្គាល់​ពេល​អត់​ផាត់​មុខ

 

មើល Angelababy សឹង​មិន​ស្គាល់​ពេល​អត់​ផាត់​មុខ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ newsen