បណ្ដាប្រទេស អនុតំបន់ ទន្លេមេគង្គ សហការគ្នា ក្នុងការពង្រឹង វិធីសាស្ដ្រការពារ ថាមពល និងបំរែបំប្រួល អាកាសធាតុ

ភ្នំពេញ៖ បណ្ដាប្រទេស អនុតំបន់ទន្លេមេគង្គ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ បានបើកកិច្ចប្រជុំ ស្ដីពីកិច្ច សហប្រតិបត្ដិការ ពីយុទ្ធសាស្រ្ដ ការពារ និងការប្រែប្រួលអាកាសធាតុ តំបន់ទន្លេមេគង្គស្អាត ដែលដឹកនាំដោយ ស្ថានទូតអាមេរិក នាសណ្ឋាគារអ៊ីនធឺខន។

កម្មវិធីមានការអញ្ជើញចូលរួមដោយ លោក ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងភាគីពី បណ្ដាប្រទេស ចំនួនបួនទៀត ចូលរួមគឺ ប្រទេសថៃ វៀតណាម អាមេរិក និងទ្បាវ ។

កម្មវិធីនេះ បានធ្វើទ្បើងក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃ ទី ០៣-០៥ វិច្ឆិកា ឆ្នំា២០១៥ ក្នុងគោលបំណង ដើម្បីជំរុញគោលនយោបាយថ្នាក់តំបន់ ស្ដីពីថាមពលស្អាត និងការផ្លាស់ប្ដូរអាកាសធាតុ ក្នុងអនុតំបន់ ទន្លេមេគង្គ និងការលើកម្ពស់ការអភិវឌ្ឍថាមពល ទៅថ្ងៃអនាគតប្រកបដោយនិរន្ដភាព។

ទន្ទឹមនឹងនោះផងដែរ វេទិការពិភាក្សាចំនួនបីថ្ងៃ នឹងផ្ដល់បទពិសោធគ្នាទៅវិញទៅមក ដើម្បី កាត់បន្ថយបញ្ហា នានាកើតទ្បើងនាពេលអនាគតទៅដល់ប្រជាពលរដ្ឋ នៃបណ្ដាប្រទេស តាមដងទន្លេមេគង្គ
និងវិធីសាស្រ្ដ ដើម្បីបង្កើនការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព៕