ព្រឹកនេះ សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ជួប​ប្រធានរដ្ឋសភា ហុងគ្រី និងឯកអគ្គរដ្ឋទូត​គុយ​បា

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ​ទទួល​ជួប​ប្រធានរដ្ឋសភា​ប្រទេស ហុងគ្រី លោកឡា​ស្លូ កូ​វើ និង​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​អមដំណើរ​ចូល​ជួប​សម្តែង​ការ​គួរសម និង​ធ្វើ​សវនាការ នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៤ វិច្ឆិកា ២០១៥។

ដោយឡែក​នៅ​ម៉ោង​១០​ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ពុធ​ស្អែក​ដដែល សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៍​នឹង​អនុញ្ញាត​ឲ្យ​លោក VOSE RAMON RADRIGUEZ VARONA ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​គុយ​បា ចូល​ជួប​សម្តែង​ការ​គូរ​សមនិង​ជម្រាបលា​ក្នុង​ឱកាស​ដែល​លោក​ឯកអគ្គរដ្ឋទូត​បាន​បញ្ចប់​បេសកកម្ម​ការទូត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

តាម​គម្រោង​ជំនួប​ដាច់​ដោយឡែក​ពី​គ្នា​ខាងលើ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​វិមាន​សន្តិភាព ទីស្តីការ​នាយក​រដ្ឋមន្ត្រី ៕