គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​០៤ និង​របួសធ្ងន់​-​ស្រាល២២​នាក់

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ស្លាប់​៤​នាក់ (​ប្រុស​) អ្នក​របួសធ្ងន់​១៥​នាក់ (​ស្រី​៣​នាក់​), របួសស្រាល​៧​នាក់ (​ប្រុស​) កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​០៣ វិច្ឆិកា ២០១៥​។

បើ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១១​លើក​ខាងលើ បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៧​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន ១០​គ្រឿង​, រថយន្ត​ធុន​តូច គ្រឿង​, រថយន្ត​ធុន​ធំ​២​គ្រឿង​, ម៉ូតូ​រ៉ឺ​ម៉ក​១​គ្រឿង​, ថ្មើរជើង​២​នាក់ ។​។

មូលហេតុ​ដែល​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន មិន​គោរព​សិទ្ធិ​៥​លើក​, ល្មើស​ល្បឿន​៣​លើក​, ប្រជែង​គ្រោះថ្នាក់​២​លើក​, ស្រវឹង​១​លើក​,  ក្នុង​នោះ អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​២០​នាក់ (​យប់​៧​នាក់​)  ៕