ចូរ​ស្វែងយល់​អំពី​មូលហេតុ​នាំឱ្យ​កើត​ជំងឺ​ឈាម​ក្រ​កក​

ចូរ​ស្វែងយល់​អំពី​មូលហេតុ​នាំឱ្យ​កើត​ជំងឺ​ឈាម​ក្រ​កក​

​នៅ​ពេល​អ្នក​ហូរឈាម ធម្មតា រាងកាយ​នឹង​បញ្ចេញ​កោសិកា​គ្រាប់​ឈាម​ម្យ៉ាង​ដើម្បី​បញ្ឈប់​ការ​ហូរឈាម​។ ដំណើរការ​នៃ​ការ​ហូរ​ឈាម​នឹង​កើតឡើង​នៅ​ពេល​មាន​វត្តមាន​របស់​ប្លាកែ​ត និង​ប្លា​ស្មា​។ ជំងឺ​ឈាម​ក្រក​កកើតឡើង​នៅ​ពេល​អ្នក​មាន​បញ្ហា​កង្វះ​កត្តា​ធ្វើឱ្យ​ឈាមកក​មួយ​ក្នុងចំណោម​សារធាតុ​ទាំងពីរ​នេះ​។
​ជំងឺ​ឈាម​ក្រ​កក​ជា​ជំងឺ​ដំណពូជ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នកជំងឺ​ឈាម​ក្រ​កក​ប្រហែល​៣០​ភាគរយ​មិន​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​នេះ​ទេ​។ ស្ថិត​ក្នុង​ករណី​អ្នកជំងឺ​ឈាម​ក្រក​ក​ទាំងនេះ​គឺ​បណ្តាលមកពី​ការប្រែប្រួល​ហ្សែ​ន (​ការ​បំ​បែកហ្សែន​ភ្លាមៗ​)​។

​ជំងឺ​ឈាម​ក្រក​កមាន​ច្រើន​ប្រភេទ​ណាស់ និង​ត្រូវបាន​គេ​ចាត់​ជា​ចំណាត់​ថ្នាក់​ដោយ​ផ្អែក​ទៅលើ​កត្តា​ឈាមកក​ណាមួយ​ដែល​អ្នកជំងឺ​ខ្វះ​ដូចជា​៖

  • ​Hemophilia A ដែល​ជា​ប្រភេទ​កើត​មាន​ញឹកញាប់​បំផុត និង​បណ្តាលមកពី​ការ​កង្វះ​កត្តា​កំណក​ឈាម VIII​។
  • ​Hemophilia B ជា​ប្រភេទ​ដែល​កើតមាន​ញឹកញាប់​ទី​ពីរ និង​បង្ក​ឡើង​ដោយ​ការ​កង្វះ​កត្តា​កំណក​ឈាម IX​។
  • ​Hemophilia C ជា​ប្រភេទ​ដែល​មាន​រោគសញ្ញា​តិចតួច និង​បងក្ឡើង​ដោយការ​កង្វះ​កត្តា​កំណ​កឈាម XI​។

​ជំងឺ​ឈាម​ក្រក​កបែ​ប​ដំណពូជ​
​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​មាន​ក្រូម៉ូសូមភេទ​ចំនួន​ពី ដោយ​មួយៗ​បាន​ពី​ឪពុក​និង​ម្តាយ​។ ចំពោះ​មនុស្ស​ស្រី​គឺ​ទទួលបាន​ក្រូម៉ូសូម X ទាំង​ពីរ​ពី​ម្តាយ និង​ឪពុក ហើយ​មនុស្ស​ប្រុស​ទទួល​ក្រូម៉ូសូម X ពី​ម្តាយ និង Y ពី​ឪពុក​។

ជំងឺ​ឈាម​ក្រក​កបែ​ប​ដំណរ​ពូជ​អាស្រ័យ​ទៅតាម​ប្រភេទ​ជំងឺ​នេះ​ដែរ​ដូចជា​៖
Hemophilia A ឬ B
ហ្សែ​ន​ដែល​ធ្វើឱ្យ​កើត​ជំងឺ​នេះ​គឺ​ស្ថិតនៅ​ក្នុង​ក្រូម៉ូសូម X ដូច្នេះ​វា​មិន​អាច​ចេញ​ពី​ឪពុក​ទៅ​ឱ្យ​កូនប្រុស​បាន​ឡើយ​។ ជំងឺ​ឈាម​ក្រ​កក​ប្រភេទ​ទាំង​ពីរ​នេះ​ភាគច្រើន​តែង​កើត​លើ​មនុស្ស​ប្រុស និង​ត្រូវបាន​ចម្លង​ពី​ម្តាយ​ទៅ​ឱ្យ​កូន​តាមរយៈ​ហ្សែ​ន​មួយ​របស់​ម្តាយ​។ ស្ត្រី​ភាគច្រើន​ដែល​មាន​ហ្សែ​ន​ការពារ គឺ​គ្រាន់តែ​ផ្ទុក​ជំងឺ តែ​គ្មាន​រោគសញ្ញា​ជំងឺ​នេះ​ចេញ​ឡើយ​។ ស្ត្រី​អាច​នឹង​មាន​ការ​ហូរឈាម​ដែរ​បើ​សិន​ជា​កត្តា​ឈាមកក VIII ឬ IX ថយចុះ​ក្នុង​កម្រិត​មធ្យម​។
 

Hemophilia C
ជំងឺ​ឈាម​ក្រ​កក​ប្រភេទ​នេះ​អាច​ចម្លង​ទៅ​ឱ្យ​កូន​បាន​ទាំងពី​ម្តាយ និង​ឪពុក ដូច្នេះ​វា​ក៏​អាច​កើត​ទាំង​លើ​ក្មេងស្រី និង​ប្រុស​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។