​អាហារ​បី​ប្រភេទ​អាច​បង្កើន​ចំនួន​ប្លាកែ​ត​ក្នុងឈាម​បាន​

​អាហារ​បី​ប្រភេទ​អាច​បង្កើន​ចំនួន​ប្លាកែ​ត​ក្នុងឈាម​បាន​

​ឈាម​របស់​យើង​ម្នាក់ៗ​មាន​ធាតុ​ផ្សំ​ខុសៗ​គ្នា​ច្រើនយ៉ាង​ណាស់​។ ធាតុ​ផ្សំ​មួយ​ប្រភេទ​ដែល​មាន​តួនាទី​ការពារ​ការបាត់បង់​ឈាម ឬ​ហូរឈាម​ច្រើន​ក្នុង​ពេល​មាន​របួស​នោះ​គឺ ប្លាកែ​ត ឬ Platelet​។

​វា​គឺជា​រឿង​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​តែមាន​ចំនួន​ប្លាកែ​ត​ក្នុងឈាម​ធម្មតា​។ ម្យ៉ាងវិញទៀត បើសិន​ជា​អ្នក​មាន​ជំងឺ​កង្វះ​គ្រាប់​ឈាម​ធ្វើឱ្យ​កកឈាម (Thrombocytopenia) អ្នក​អាច​នឹង​មាន​បញ្ហា​ច្រើន​ដូចជា​៖

  • ​រយៈពេល​នៃ​ការ​កកឈាម​យឺត​
  • ​ហូរ​ឈាម​ច្រើន ឬ​មិន​អាច​គ្រប់គ្រង​ការ​ហូរ​ឈាម​បាន​
  • ​ហូរ​ឈាម​តាម​ច្រមុះ និង​អញ្ចាញធ្មេញ​
  • ​មាន​ស្នាម​ជាំ ឬ​មាន​កន្ទួល​នៅក្រោម​ស្បែក (​ក្រហម ឬ​ស្វាយ​)
  • ​ចំពោះ​ស្ត្រី​វិញ​អាច​នឹង​មក​រដូវ​រយៈពេល​យូរ ឬ​មក​រដូវ​ច្រើនៗ​

​ដើម្បី​ឱ្យ​អា​ការៈប្លាកែ​ត​មាន​ចំនួន​តិច​វិល​មក​ធម្មតា​វិញ គឺ​ត្រូវ​ការចំណាយ​ច្រើន​ចំពោះ​ការព្យាបាល​។ សំណាង​ដែរ មាន​អាហារ​មួយចំនួន​ដែល​អាច​ជួយ​បង្កើន​ចំនួន​សមាសធាតុ​ឈាម​ដ៏​សំខាន់​ទាំងនេះ  បាន​។ ដូច្នេះ​អ្នក​គួរតែ​បញ្ចូល​អាហារ​នេះ​ទៅ​ក្នុង​របប​អាហារ​ដើម្បី​កុំឱ្យ​កើត​ជា​ជំងឺ Thrombocytopenia ។​
 

​ទឹកដោះគោ​ស្រស់​
​មាន​ហេតុផល​ពីរ​យ៉ាង​ដែល​ទឹកដោះគោ​ស្រស់​ល្អ​ចំពោះ​ឈាម​។ ទីមួយ មនុស្ស​គ្រប់គ្នា​ដឹងថា ទឹក​ពណ៌​ស​ខាប់​នេះ​ផ្ទុក​ទៅដោយ​ជាតិ​កាល់ស្យូម ដែល​ជា​ជាតិ​រ៉ែ​ដ៏​សំខាន់​ដោយ​វា​មិន​ត្រឹមតែ​ជួយ​ឆ្អឹង​ឱ្យ​រឹងមាំ​ទេ តែ​ក៏​ជួយ​បង្កើន​ចំនួន​ប្លាកែ​ត​ដែរ​។ ទី​ពីរ ទឹកដោះគោ​ស្រស់​មាន​វីតាមីន K ដែល​សំខាន់​បំផុត​ក្នុង​ការជួយ​ឱ្យ​ឈាមកក​បាន​ត្រឹមត្រូវ​។

អាហារ​សម្បូរ​វីតាមីន K
ទឹកដោះគោ​គឺជា​ប្រភព​វីតាមីន K ដ៏​ល្អ​តែមួយគត់​។ ប្រភព​ផ្សេងៗ​ទៀត​មួយចំនួន​នោះ​មានដូចជា ស្ពៃ​ស្ពីណា​ច ឃឹន​ឆាយ ប្រូ​ខូលី ស្ពៃក្តោប​ជាដើម​។
​អាហារ​បី​ប្រភេទ​អាច​បង្កើន​ចំនួន​ប្លាកែ​ត​ក្នុងឈាម​បាន​

ការ៉ុត​
អ្នក​ប្រហែលជា​ធ្លាប់​ដឹង​រួចមកហើយ​ថា ការ៉ុត​គឺ​ល្អ​ចំពោះ​ភ្នែក​។ ប៉ុន្តែ​តើ​អ្នក​មាន​ដឹង​ដែរ​ឬ​អត់​ថា វា​ក៏​ល្អ​ក្នុង​ការថែរក្សា​ចំនួន​ប្លាកែ​ត​ក្នុងឈាម​ឱ្យ​នៅ​ធម្មតា​ដែរ​។ វីតាមីន A គឺជា​អ្វី​ដែល​ការ៉ុត​បង្កើតឡើង ហើយ​ក៏​ល្អ​បំផុត​សម្រាប់​សុខភាព​ឈាម​ដែរ​។ ប្រភព​វីតាមីន A ផ្សេងៗ​ទៀត​មាន​ដូចជា ដំឡូងជ្វា និង​ល្ពៅ​៕

​អាហារ​បី​ប្រភេទ​អាច​បង្កើន​ចំនួន​ប្លាកែ​ត​ក្នុងឈាម​បាន​

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​អាហារ​បី​ប្រភេទ​អាច​បង្កើន​ចំនួន​ប្លាកែ​ត​ក្នុងឈាម​បាន​已关闭评论
  • 476 views
  • Hide Sidebar
    A+
Publish on:2015/11/04  Category:ជំងឺទូទៅ