ចេះ​តែ​មិន​ឃ្លាន​អាហារ​មែន​ទេ​? មាន​អ្វី​ពិបាក​ទៅ​!!!

ចេះ​តែ​មិន​ឃ្លាន​អាហារ​មែន​ទេ​? មាន​អ្វី​ពិបាក​ទៅ​!!!

​មាន​ជំងឺ​ច្រើន​ណាស់​ដូចជា មហារីក កង្វះ​អ័រម៉ូន​ពី​ក្រ​ពេញទី​រ៉ូ​អ៊ីត ជំងឺអេដស៍ ជំងឺ​ផ្តាសាយ ក្តៅខ្លួន សុទ្ធ​តែ​អាច​បណ្តាលឱ្យ​មិន​ឃ្លាន​អាហារ​ទាំងអស់​។ មាន​រោគសញ្ញា​ខាង​ផ្លូវកាយ និង​ផ្លូវចិត្ត​មួយចំនួន​ក៏​មាន​ទំនាក់ទំនង​នឹង​ការ​មិន​ឃ្លាន​អាហា​រដែរ​។ មនុស្ស​ម្នាក់​ដែល​មាន​បញ្ហា​មិន​ឃ្លាន​អាហារ​ក៏​អាច​កើតឡើង​ដោយសារ​តែ​កង្វះ​អាហារូបត្ថម្ភ និង​ស្រក​ទម្ងន់​បានដែរ បើសិនជា​មិន​មាន​ការព្យាបាល​។ របប​អាហារ​ផ្តល់​សុខភាព និង​របៀប​រស់នៅ​ដែល​ល្អ​គឺជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការ​ជម្នះ​លើ​ការ​មិន​ឃ្លាន​អាហារ​បាន​។

​ការគ្រប់គ្រង​ទៅលើ​ទម្លាប់​ប្រចាំថ្ងៃ​ឱ្យបាន​ល្អ​ប្រសើរ​ជាង​មុន​នឹង​ជួយ​ទាញ​យក​ការ​ឃ្លាន​អាហារ​បាន​មក​វិញ​។ ដូច្នេះ ចូរ​ប្រាកដថា អ្នក​បាន​គេង​គ្រប់គ្រាន់​រាល់ថ្ងៃ ហាត់ប្រាណ​ទៀងទាត់ ញ៉ាំ​ទឹក ៨ ទៅ​១០​កែវ​រាល់ថ្ងៃ និង​ញ៉ាំ​អាហារ​បាន​គ្រប់ពេលវេលា​ដើម្បី​ពង្រឹង​ដល់​ចំណង់​អាហារ​ឡើងវិញ​។
 
​ខ្ទឹមស​ត្រូវបាន​គេ​ចាត់ទុកថា​មាន​ប្រសិទ្ធភាព​ក្នុង​ការព្យាបាល​អា​ការៈមិន​ឃ្លាន​អាហារ​។ ចូរ​បន្ថែម​ខ្ទឹមស​ខ្លះ​ចូល​ទៅក្នុង​ស៊ុប​ដែល​អ្នក​ធ្វើ និង​ញ៉ាំ​វា​រាល់ថ្ងៃ​។ ខ្ទឹមស​នឹង​ជួយ​ពង្រឹង​ដល់​ផ្លូវ​រំលាយ​អាហារ​បន្ថែមទៀត​។

​ជី​អង្កាម​គឺជា​ឱសថ​ព្យាបាល​ដោយ​ខ្លួនឯង​ដ៏​មាន​ប្រសិទ្ធភាព​មួយ​សម្រាប់​អា​ការៈមិន​ឃ្លាន​អាហារ​។ ចូរ​ធ្វើ​តែ​ជី​អង្កាម​មួយ​ពែ​ង និង​ញ៉ាំ​វា​រាល់ថ្ងៃ​ដើម្បី​ទទួលបាន​ចំណង់​អាហារ​ឡើងវិញ​។ អ្នក​ក៏​អាច​បន្ថែម​ស្លឹក​ជី​អង្កាម​ទៅក្នុង​ទឹកតែ​ក្រូចឆ្មា​បាន​ដែរ​។
 ចេះ​តែ​មិន​ឃ្លាន​អាហារ​មែន​ទេ​? មាន​អ្វី​ពិបាក​ទៅ​!!!
​ខ្ញី​មាន​សមាសធាតុ​ជា​ឱសថ និង​ត្រូវបាន​មនុស្ស​នៅ​តំបន់​អាស៊ី​យក​មក​ព្យាបាល​ការ​មិន​ឃ្លាន​អា ហា​រ​។ ចូរ​ញ៉ាំ​តែ​ខ្ញី ឬ​ប្រើ​ខ្ញី​ដើម្បី​ចម្អិន​អាហារ​។ អាហារ​មួយ​នេះ​នឹង​ជួយ​ពង្រឹង​ដល់​ភាពរឹងមាំ​របស់​ប្រព័ន្ធ​ភាពស៊ាំ និង​ផ្លូវ​រំលាយ​អាហារ​។

​ម្រេចខ្មៅ​ដើរតួនាទី​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការភ្ញោ​ច​ឱ្យ​ឃ្លាន​អាហារ​។ ចូ​រលាយ​ម្រេចខ្មៅ​កន្លះ​ស្លាបព្រា​បាយ​ជាមួយនឹង​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ ហើយ​ញ៉ាំ​ល្បាយ​នេះ​ជា​ទៀងទាត់​ដើម្បី​ពង្រឹង​ដល់​ផ្លូវ​រំលាយ​អាហារ​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។