ព្រឹក​នេះ​តុលាការ​បើក​សវនាការ​លើ​បណ្តឹង​ឧទ្ធរណ៍​របស់​លោក​ហុង សុខ​ហួរ

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៤ វិច្ឆិកា នេះ តុលាការ​បាន​បើក​សវនា​ការ​លើ​បណ្តឹង​ឧទ្ធរណ៍​របស់​លោក​ហុង សុខ​ហួរ អតីត​សមា​ជិក​ព្រឹទ្ធ​សភា​មក​ពី​គណ​បក្ស​សម រង្ស៊ី​ ។

បណ្តឹង​ឧទ្ធរណ៍​នេះ​បាន​ធ្វើ​ឡើង​ដោយ​លោក​ហុង សុខ​ហួរ ប្រឆាំង​នឹង​ការ​សម្រេច​របស់​តុលាការ​ក្រុង​ដែល​មិន​អនុញ្ញាត​ឱ្យ​លោក​នៅ​ក្រៅ​ឃុំ​ដោយ​ចោទ​ពី​បទ​ក្លែង​ឯក​សារ ប្រើ​ប្រាស់​ឯក​សារ​ក្លែង និង​បទ​ញុះ​ញង់​។

​​គួរ​បញ្ជាក់ថា លោក​ហុង សុខ​ហួរ មិន​ត្រូវ​បាន​គេ​នាំ​ខ្លួន​ចូល​ក្នុង​សវនាការ​ទេ គឺ​មាន​តែ​តំណាង​មេធាវី​របស់​គាត់​ប៉ុណ្ណោះ​ដែល​ចូល​រួម​៕