ព្រឹកនេះមន្រ្តីជំនាញ​កំពុងពិភាក្សា​ពីការលើកលែង​និងបន្ឋូរបន្ថយ​អ្នកទោស​ជាង៧០០នាក់​ក្នុងពិធីបុណ្យអុំទូក

រាជធានីភ្នំពេញ ​៖ មន្រ្តីជំនាញពាក់ព័ន្ឋមកពី​អន្តរក្រសួង ​បានបើកកិច្ចប្រជុំមួយ​ដើម្បីពិភាក្សាសម្រេច​ដាក់ថ្វាយព្រះមហាក្សត្រ​បន្ឋូរបន្ថយទណ្ឌិត​ (អ្នកទោស)​ ជាង៧០០នាក់ នៅក្នុង​ព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ អកអំបុក​និងសំពះព្រះខែក្នុងពេលខាងមុខ​ (ផ្អាករៀបចំវិញហើយ) ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ជំហានដំបូងឲ្យដឹងទៀតថា​ កិច្ចប្រជុំនេះបាន​ប្រព្រឹត្តទៅនៅសាលប្រជុំទីស្តី​ការក្រសួងយុត្តិធ៌ម ​ក្រោមអធិបតីរដ្ឋមន្រ្តី​ក្រសួងយុត្តិធ៌ម​ លោក អង្គ ​វង្សវឌ្ឍានា ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មានកោះសន្តិភាព ៕