ព្រលានយន្តហោះ បឹង​លុ​គុ​ហ៊ូ នៃ​ស្រុក​ណី​ង​ឡាំង បាន​ចាប់ដំណើរការ​

ភ្នំពេញ: ថ្ងៃទី​១២​ខែតុលា​ ព្រលានយន្តហោះ បឹង​លុ​គុ​ហ៊ូ នៃ​ស្រុក​ណី​ង​ឡាំង បាន​ចាប់ ដំណើរការ ជា​ផ្លូវការ​។ ពេលវេលា​ការហោះហើរ ពី​គុន​មី​ញ​ដល់​ស្រុក​ណី​ង​ឡាំង គឺ​ត្រូវ​ចំណាយពេល ១ ម៉ោង​។​

​បឹង​លុ​គុ​ហ៊ូ ស្ថិតនៅ​ទី​ប្រសព្វ នៃ​ខេត្ត​ស៊ី​ឈួន និង​ខេត្ត​យូ​ន​ណាន និង​ត្រូវគេ​ស្គាល់​ថា ជា “​គុជ​ខ្យង​នៃ​ខ្ពង់រាប​” ហើយ​ល្បីល្បាញ ដោយ​ទេសភាព​ធម្មជាតិ និង​វប្បធម៌ នៃ​សង្គម​ម្តាយ​។
​ការហោះហើរ​ជា​លើកទីមួយ នៃ​ព្រលានយន្តហោះ បឹង​លុ​គុ​ហ៊ូ គឺ​អនុវត្ត​ដោយ​យន្តហោះ ប៊ូ​អ៊ី​ន 737-700 នៃ​ក្រុមហ៊ុន​អាកាសចរណ៍ ខាងកើត​ចិន ។ ជើងហោះហើរ គុន​មី​ញ​—​លុ​គុ​ហ៊ូ គឺជា​ជើងហោះហើរ លេខ MU 5937 វា​នឹង​ចេញដំណើរ​ពី គុន​មី​ញ នៅ​ម៉ោង ៨:៥៥ និង​ហោះហើរ​ដល់ លុ​គុ​ហ៊ូ នៅ​ម៉ោង ១០:០៥​។ រីឯ​ជើងហោះហើ លុ​គុ​ហ៊ូ​—​គុន​មី​ញ គឺជា​ជើងហោះហើរ លេខ MU 5938 វា​នឹង​ចេញដំណើរ​ពី លុ​គុ​ហ៊ូ នៅ​ម៉ោង ១១:០០ និង​ហោះហើរ​ដល់ គុន​មី​ញ នៅ​ម៉ោង ១២:១០​។ ជើងហោះហើរ​នេះ នឹងមាន​៤​ដង ក្នុង​មួយអាទិត្យ គឺ​នៅ​ថ្ងៃ​ច័ន្ទ ថ្ងៃ​ពុធ ថ្ងៃ​សុក្រ និង​ថ្ងៃអាទិត្យ​។

​ព្រលានយន្តហោះ បឹង​លុ​គុ​ហ៊ូ មាន​ចម្ងាយ ៥០ គីឡូម៉ែត្រ ពី​តំបន់​ទេសចរណ៍ បឹង​លុ​គុ​ហ៊ូ និង​មាន​ចម្ងាយ ៦០ គីឡូម៉ែត្រ ពី​ក្រុង​ណី​ង​ឡាំង អ្នកដំណើរ​អាច​ទៅមក​ព្រលាន យន្តហោះ និង​ក្រុង ដោយ​ជិះ​រថយន្តក្រុង​៕V/S

ព្រលានយន្តហោះ បឹង​លុ​គុ​ហ៊ូ នៃ​ស្រុក​ណី​ង​ឡាំង បាន​ចាប់ដំណើរការ​