Canon image Square បើក​ដំណើរការ នៅ​កម្ពុជា ដំបូង​គេ​

ភ្នំពេញ: Canon image Square គឺជា​ហាង​ដាក់លក់ និង​មាន​សេវាកម្ម​ជួសជុល ថែ​ទាំង​ផលិតផល Canon ក្នុងប្រទេស​កម្ពុជា បាន​បើកសម្ពោធ​ជា​ផ្លូវការ ដោយមាន​ភ្ញៀវកិត្តិយស​ជាច្រើន ចូលរួម​អបអរ ស្ថិតនៅ​ទីតាំង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​លោក Kensaku Konishi នាយក​ប្រតិបត្តិ និង​ជានា​យក​ក្រុមហ៊ុន Canon Singapore Pte.,Ltd បាន​មានប្រសាសន៍ថា ចំណុច​ល្អ​តែមួយគត់​របស់​ហាង Canon image Square  គឺមាន​កន្លែង​តាំង​បង្ហាញ​កែវ​ឡេ​ន គ្រប់​ប្រភេទ សម្រាប់​សាកល្បង​ប្រើ​។ យើង​ចង់អោយ​អតិថិជន ទទួលយក​បទពិសោធ​ន៍ យ៉ាង​ពេញលេញ លើ​ផលិត​ណាមួយ មុនពេល​សម្រេចចិត្ត​ទិញ ផលិតផល​របស់​យើង​។​
 
​លោក​បាន​បន្តថា បុគ្គលិក​ក្នុង​ហាង Canon image Square បានទទួល​ការបណ្ដុះបណ្ដាល និង​ធ្វើជា​អ្នក​ណែនាំ​អតិថិជន ក្នុងការ​ទទួលបាន​ផលិតផល Canon ល្អ​បំផុត​សម្រាប់​អ្នក​។ ដូច្នេះ​យើង​លើកទឹកចិត្ត​អតិថិជន អោយមក​ទីនេះ អោយបាន​ញឹកញាប់ និង​ដក​ពិសោធន៍​លទ្ធភាព មុនពេល​វិនិយោគ​ទៅលើ កែវ​ឡេ​ន ដែល​បម្រើ​សេចក្តីត្រូវការ ក្នុងការ​ច្នៃប្រឌិត​រូបថត​។ លើសពីនេះ យើង​មាន​កន្លែង​តាំង​ម៉ាស៊ីនបោះពុម្ព​មួយ ដែលជា​សេវាកម្ម​មួយ ដើម្បី​អនុញ្ញាតអោយ​អ្នក​ថតរូប ត្រួតពិនិត្យ​បន្ថែម​។

​កញ្ញា ស៊ី​ហ្វី តាន់ អ្នកចាត់ការ​ទូទៅ ក្នុង​ហាង Canon image Square ប្រចាំ​សាខា​ខណ្ឌ ទួលគោក ក៏បាន​អោយដឹង​ដែរ​ថា Canon គឺជា​ម៉ាក​ផលិតផល​សំខាន់ តែមួយគត់ ដែល​ផ្ដល់នូវ ដំណោះស្រាយ ជាមួយនឹង​ទិន្នផល មានន័យថា អ្នក​ថតរូប​ចេញពី​កា​ម៉េ​រា Canon ហើយក៏​អាច​បោះពុម្ព​ពី​ម៉ាស៊ីនបោះពុម្ព Canon បាន​ផងដែរ ។ វិធី​នេះ​អាច​ធានាបាន​ថា រូបថត​របស់​អ្នកមាន​ភាពស្រស់ស្អាត ហើយ​វា​នឹង​នៅតែ​ស្រស់ស្អាត នៅពេល​មិត្តភក្តិ ឃើញ​វា​នៅលើ​ជញ្ជាំង​របស់​អ្នក​។​

​គួរ​បញ្ជាក់ថា ហាង Canon image Square ត្រូវបាន​បង្កើតឡើង ដោយ​ស្របតាម​ទស្សនៈ សំខាន់ៗ​មួយចំនួន ដែល​ត្រូវបាន​រៀបចំឡើង ដោយ​ប្រុងប្រយ័ត្ន លើ​បទពិសោធន៍ ដើម្បី​តម្រូវ​តាម​សេចក្តីត្រូវការ របស់​អតិថិជន ទាក់ទង​ទៅនឹង​ផលិតផល​។ ហាង​នេះដែរ នឹង​នាំ​វិស័យ​ថតរូប នៅ​កម្ពុជា ឈានដល់​ជំហាន​ថ្មី​មួយទៀត ដោយ​វា​មិន​ត្រឹមតែ​ជា​កន្លែង លក់​ម៉ាស៊ីន​ថត កែវ​ឡេ​ន និង​គ្រឿង​បន្ទាប់បន្សំ​ផ្សេងៗ​ប៉ុណ្ណោះ​ទេ តែ​វា​ជា​កន្លែង​ដែល​អតិថិជន អាច​ទៅរក​ដំណោះស្រាយ ដំបូន្មាន និង​ផ្ដល់ជំនួយ​៕V​/S

Canon image Square បើក​ដំណើរការ នៅ​កម្ពុជា ដំបូង​គេ​

Canon image Square បើក​ដំណើរការ នៅ​កម្ពុជា ដំបូង​គេ​

Canon image Square បើក​ដំណើរការ នៅ​កម្ពុជា ដំបូង​គេ​

Canon image Square បើក​ដំណើរការ នៅ​កម្ពុជា ដំបូង​គេ​

Canon image Square បើក​ដំណើរការ នៅ​កម្ពុជា ដំបូង​គេ​

Canon image Square បើក​ដំណើរការ នៅ​កម្ពុជា ដំបូង​គេ​