​ព្រឹក​ថ្ងៃ​៥ វិច្ឆិកា បិទ​ចរាចរ ជា​បណ្តោះអាសន្ន នៅ​ជុំវិញ​ទីតាំង​សួន​បទុម​វ​តី

ភ្នំពេញ: សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា បានប្រកាស​បិទ​ចរាច​រ ជា​បណ្តោះអាសន្ន​នៅ​ទីតាំង​សួន​បទុម​វ​តី នៅ​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥  ដើម្បី​ប្រារព្ធ​ពិធី​សម្ពោធ គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ លូ ជំហាន​ទី​៣ ក្នុង​រាជធានី​ភ្នំពេញ តាមរយៈ​អង្គការ JICA ក្រោម​អធិបតីភាព សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​តាម​សេចក្តីជូនដំណឹង​របស់ សាលា​រាជធានី បាន​បន្តថា តាម​កាលបរិច្ឆេទ ខាងលើ សាលា​រាជធានី​ភ្នំពេញ នឹងធ្វើ​ការសម្រួល​ចរាចរ ជា​បណ្តោះអាសន្ន ដោយ​មិន​ឲ្យ​យានជំនិះ​គ្រប់​ប្រភេទ ឆ្លងកាត់​កំណាត់ មហាវិថី​ព្រះ​សុធារស ចាប់ពី​ចំណុចប្រសព្វ​មហាវិថី​ព្រះសីហនុ រហូតដល់​ផ្លូវ​លេខ​២៤០ មហាវិថី​ព្រះ​សុរាម្រិត និង​កំណាត់​ផ្លូវ​លេខ​២៤០ ចាប់ពី​ចំណុចប្រសព្វ មហាវិថី​ព្រះ​នរោត្តម រហូតដល់​មហាវិថី​ព្រះ​សុធារស ចាប់ពី​ម៉ោង​៧​ព្រឹក រហូតដល់​ម៉ោង ១១ ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​អាស្រ័យហេតុនេះ សូម​បងប្អូន ប្រជាពលរដ្ឋ​ទាំងឡាយ មេត្តា​ជ្រាប និង​បញ្ចៀស​ការធ្វើដំណើរ ឆ្លងកាត់​ទីតាំង​ប្រារព្ធ​ពិធី តាម​កាលបរិច្ឆេទ ខាងលើនេះ ដោយ​អនុគ្រោះ​។ ផុត​រយៈពេល​ហាមឃាត់ បណ្តោះអាសន្ន​នេះ សាលា​រាជធានី​ភ្នំពេញ នឹង​បើក​ឲ្យ​ចរាចរ ជាធម្មតា​វិញ​៕V​/S

​ព្រឹក​ថ្ងៃ​៥ វិច្ឆិកា បិទ​ចរាចរ ជា​បណ្តោះអាសន្ន នៅ​ជុំវិញ​ទីតាំង​សួន​បទុម​វ​តី