ម៉ូតូ​ពីរ​គ្រឿង បុក​គ្នា របួសធ្ងន់​ម្នាក់ ស្រាល ៣​នាក់ នៅ​ស្រុក​ស្វាយទាប​

ស្វាយរៀង: យុវជន​ម្នាក់ រងរបួស​ធ្ងន់ និង​៣​នាក់​ទៀត រងរបួស​ស្រាល នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ បង្កដោយ​ម៉ូតូ​ពីរ​គ្រឿង បុក​គ្នា ក្នុងទិសដៅ​ស្របគ្នា កាលពី​វេលា​ម៉ោង ៦:២០ ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​លាប ឃុំ​កណ្តៀង​រាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង​។

​បើតាម​ប្រជាពលរដ្ឋ បានឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​វ៉េវ ពណ៌​ស្លែ គ្មាន​ស្លាក​លេខ ជិះ​ឌុប​គ្មា​២​នាក់ ធ្វើដំណើរ​ពី​ទិស​ខាងលិច ទៅ​ទិសខាងកើត​។ លុះដល់​ចំណុចកើតហេតុ​ខាងលើ ម៉ូតូ​វ៉េវ​នេះ បាន​បត់​ឆ្វេង​មិន​ប្រុងប្រយ័ត្ន ស្របពេលនោះ ក៏មាន​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ហុងដា សេ​១២៥ ឆ្នាំ​២០១២ ជិះ​ឌុប​គ្នា​២​នាក់ ធ្វើដំណើរ​ស្រប​ទិស​គ្នា យ៉ាង​លឿន មកពី​ក្រោយ​ចាប់​ហ្វ្រាំង មិនទាន់ បណ្តាល​ឲ្យ​បុក​ម៉ូតូ​វ៉េវ​ពីក្រោយ ពេញទំហឹង បណ្ដាល​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់ និង​ស្រាល​។​

​សមត្ថកិច្ច បានដឹងថា​៖ យុវជន​ជិះ​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ រងរបួស​ធ្ងន់​នោះ ឈ្មោះ តែ​ន ពិសី ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ កម្មករ រស់នៅ ភូមិ​តា​យន្ត ឃុំ​ពងទឹក ស្រុក​រំដួល ខេត្តស្វាយរៀង រងរបួស​ធ្ងន់ និង​អ្នករួមដំណើរ​ជាមួយ ឈ្មោះ ពុត ប៊ុនធឿន ភេទ​ស្រី អាយុ ៣៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ អ្នករងរបួស​ស្រាល​។ ចំណែក​អ្នកបើកបរ​ម៉ូតូ​វ៉េវ ឈ្មោះ ស្រី សុខា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ កសិករ របួសស្រាល រស់នៅ​ភូមិ​ទាហាន សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង និង​អ្នករួមដំណើរ​ជាមួយ ឈ្មោះ ម៉ី ចាន់​ធឿន ភេទ​ស្រី អាយុ ៤១ ឆ្នាំ​មុខរបរ កសិករ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នារង របួ​សស្រាល​ដូចគ្នា​។​
 
​ក្រោយពី​កើតហេតុ សមត្ថកិច្ច បាន​ចុះ​វាស់វែង និង​យក​ម៉ូតូ​ទាំង​២​គ្រឿង មក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ស្វាយទាប ដើម្បី​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕V/S

ម៉ូតូ​ពីរ​គ្រឿង បុក​គ្នា របួសធ្ងន់​ម្នាក់ ស្រាល ៣​នាក់ នៅ​ស្រុក​ស្វាយទាប​

ម៉ូតូ​ពីរ​គ្រឿង បុក​គ្នា របួសធ្ងន់​ម្នាក់ ស្រាល ៣​នាក់ នៅ​ស្រុក​ស្វាយទាប​

ម៉ូតូ​ពីរ​គ្រឿង បុក​គ្នា របួសធ្ងន់​ម្នាក់ ស្រាល ៣​នាក់ នៅ​ស្រុក​ស្វាយទាប​